ជីវិតកម្សាន្ដ
ហ្វីយ៉ាតា ប្រាប់អ្នកគាំទ្រកុំបារម្ភរឿងប៉ះផ្លូវចិត្ត ខ្លួនអាចបន្តបំពេញតួនាទីឱ្យចប់ចុងចប់ដើមបាន
ស្របពេលដែលកំពុងបង្ហាញវត្តមានប្រកួតលើឆាកអន្តរជាតិ នៅប្រទេសថៃ បវរកញ្ញាតំណាងឱ្យកម្ពុជា ហ្វីយ៉ាតា បានចេញមកផ្តាំផ្ញើរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា សូមកុំបារម្ភរឿងប៉ះផ្លូវចិត្ត ព្រោះនាងត្រូវបំពេញតួនាទីឱ្យចប់ចុងចប់ដើមសិន។

ជាការពិត អ្នកនិយមតាមដានវិស័យបវរកញ្ញានិងអ្នកគាំទ្រនៅកម្ពុជា បាននិងកំពុងផ្ទុះប្រតិកម្មដោយបង្ហាញការហួសចិត្តជាខ្លាំង ចំពោះទង្វើរដ៏ថោកទាបរបស់ក្រុម Media Team មកពី MGI របស់ថៃ ចំនួនពីរក្រុមតាមថតនិយាយឡកឡឺយដាក់ Queen Fiyata – ហ្វីយ៉ាតា (បវរកញ្ញាកម្ពុជា) បណ្តាលប៉ះពាល់ដល់ផ្លូវចិត្តជាខ្លាំង។
ទោះបីជាមានរឿងរ៉ាវកើតឡើងបែបនេះក្តី បវរកញ្ញា ហ្វីយ៉ាតា បានចេញមកបញ្ជាក់ថា “ខ្ញុំទទួលបានសារអ្នកទាំងអស់គ្នា បានឃើញ បានអានហើយណាខ្ញុំអរគុណហើយសុំទោសដែលធ្វើឱ្យបារម្ភ តាមពិតខ្ញុំពិតមិនចង់បង្ហាញតែពិភពលោកនេះពេលខ្លះតម្រូវឱ្យយើងបែបនេះ”។

ហ្វីយ៉ាតា បានបន្តទៀតថា “កុំបារម្ភសល់ពេលមិនយូរទេ យើងបានជួបគ្នាវិញហើយ ទោះមានរឿងប៉ះផ្លូវចិត្តខ្ញុំ តែជឿខ្ញុំទៅកាន់តែធ្វើពិភពលោកកាន់តែឃើញខ្ញុំកូនខ្មែរណារឿងអី្វខ្ញុំងើបឈវិញមិនកើត។ ខ្ញុំសុំដើរនិងបំពេញតួនាទីនេះឱ្យចប់ចុងចប់ដើមសិនណា ហើយនឹងធ្វើឱ្យល្អបំផុត យើងជួបគ្នាវិញឆាប់ៗណា”។
គួរបញ្ជាក់ថា ទង្វើដ៏ថោកទាបរបស់ក្រុម Media team មកពី MGIរបស់ថៃ ត្រូវបានមហាជនជាច្រើនផ្ទុះការរិះគន់យ៉ាងខ្លាំងដែលសកម្មភាពនេះ ត្រូវបានចាត់ទុកថាជាការរើសអើងពូជសាសន៍ពីសំណាក់ក្រុមផ្សព្វផ្សាយជ្រុលនិយមរបស់ថៃមកលើបវរកញ្ញាកម្ពុជាកញ្ញា ហ្វីយ៉ាតា ខណៈដែលត្រូវបំពេញបេសកម្មក្នុងការប្រកួតលើឆាកអន្តរជាតិកម្មវិធី Miss Universe លើកទី៧៤នៅប្រទេសថៃ៕ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


