Connect with us

ជីវិតកម្សាន្ដ

អ៉ិន លក្ខិណា នឹងទៅគាំទ្រហ្វីយ៉ាតាដោយផ្ទាល់ នៅថ្ងៃប្រកួតបឋម និងវគ្គផ្ដាច់ព្រ័ត្រ Miss Universe

បានផុស

នៅ

Miss Cosmo 2024 អ៉ិន លក្ខិណា នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះ បានប្រកាសពីត្រៀមទៅគាំទ្រ និងលើកទឹកចិត្តបវរកញ្ញាតំណាងកម្ពុជា ហ្វីយ៉ាតា ដោយផ្ទាល់ នៅថ្ងៃប្រកួតបឋម និងវគ្គផ្ដាច់ព្រ័ត្រ ដោយគូសបញ្ជាក់ថា “បងស្រីមិនឯកានោះទេ បងស្រីដ៏រឹងមាំនិងពូកែ ជួបគ្នាឆាប់ៗណាបង”។ ខណៈក្នុងដំណើរទៅកាន់ប្រទេសថៃ ដើម្បីលើកទឹកចិត្តហ្វីយ៉ាតានេះ ក៏មានការចូលរួមពីក្រុមការងារបវរកញ្ញាដែលកំពុងតំណាងកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារពីបណ្តាញទំនាក់ទំនងសង្គម អុិន លក្ខិណា បានបង្ហាញការកោតសរសើរនូវសេចក្តីក្លាហាន និងតស៊ូ ទាំងកម្លាំងកាយកម្លាំងចិត្តរបស់ម្ចាស់មកុដ Miss Universe Cambodia 2025 ដែលនៅតែអាចបង្ហាញសក្តានុពលដែលខ្លួនមាន និងពេញដោយសមត្ថភាព ក្នុងនាមជាអ្នកតំណាងកម្ពុជា ពិសេសស្របពេលដែលកម្ពុជា និងថៃ កំពុងមានជម្លោះព្រំដែននឹងគ្នាក៏ដោយ។

តួយ៉ាងកន្លងមក ពោលគឺចាប់តាំងពីគ្រងតំណែងម្ចាស់មកុដ Miss Universe Cambodia 2025 បវរកញ្ញារូបនេះ ប្រឈមនឹងព្យុះភ្លៀងជាច្រើន មិនថាពាក្យរិះគន់ ការចោទប្រកាន់ថាទិញមកុដ ខណៈមុនឡើងយន្តហោះទៅប្រកួតលើឆាកអន្តរជាតិនៅថៃ ក៏មានការរារាំងពីក្រុមការងារស្ថាប័ន MUC ផងដែរ។

ក្រៅពីរឿងរ៉ាវខាងលើ ហ្វីយ៉ាតា ក៏រងសម្ពាធពីអ្នកនៅក្នុងវិស័យបវរកញ្ញាថៃផ្ទាល់ផងដែរ មិនថាការប្រមាថដោយសម្តី ឬសកម្មភាព។ ជាក់ស្តែង សប្តាហ៍កន្លងទៅ បវរកញ្ញាកម្ពុជារូបនេះ ត្រូវបានក្រុម Media Team មកពី MGI របស់ថៃ ចំនួនពីរក្រុម តាមថតនិយាយឡកឡឺយដាក់ បណ្តាលប៉ះពាល់ដល់ផ្លូវចិត្តជាខ្លាំង។

តែយ៉ាងណា ហ្វវីយ៉ាតា នៅតែបង្ហាញភាពរឹងមាំ និងបានផ្តាំផ្ញើរទៅកាន់អ្នកគាំទ្ររបស់ខ្លួន មិនឱ្យបារម្ភរឿងប៉ះផ្លូវចិត្ត ដោយសន្យាត្រូវបំពេញតួនាទីឱ្យចប់ចុងចប់ដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម