ព័ត៌មានជាតិ
កូនខ្មែរកំពុងសម្ងំកែច្នៃដ្រូនបម្រើឱ្យវិស័យកសិកម្ម និងពង្រីកទៅក្នុងវិស័យដឹកជញ្ជូន
ផ្តើមចេញពីការស្រឡាញ់វិស័យបច្ចេកវិទ្យា កូនខ្មែរមួយរូបបានផ្តួចផ្តើមគំនិតនាំគ្រឿងបង្គុំពីបរទេស បង្កើតកន្លែងដំឡើងដ្រូនខ្លួនឯង បម្រើឱ្យវិស័យកសិកម្ម និងឈានទៅកែច្នៃបម្រើឱ្យវិស័យដឹកជញ្ជូននៅពេលខាងមុខ។ ការចាប់យកជំនាញនេះ ដោយសំឡឹងមើលឃើញថាកម្ពុជាកំពុងមានការអភិវឌ្ឍទៅមុខលើគ្រប់វិស័យទាំងវិស័យកសិកម្ម ប៉ុន្តែនៅខ្វះបច្ចេកវិទ្យាមួយចំនួនដើម្បីជួយរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។

លោក គឹម បូរ៉ាន ប្រធានក្រុមដ្រូនកសិកម្មកម្ពុជា បានផ្តួចផ្តើមនាំចូលគ្រឿងបង្គុំដ្រូនពីប្រទេស បង្កើតកន្លែងកែច្នៃដ្រូននៅទឹកដីខេត្តរតនគិរីបន្ទាប់ពីបានសិក្សាបច្ចេកវិទ្យាកែច្នៃដ្រូននៅទីក្រុងភ្នំពេញនិងឆ្លងកាត់ការសិក្សាបន្ថែមពីប្រទេសចិន។ បច្ចុប្បន្ននេះ លោកបាននាំចូលគ្រឿងបន្លាស់សម្រាប់អភិវឌ្ឍដ្រូនបម្រើដល់វិស័យកសិកម្ម ដើម្បីជួយកសិករបង្កើនទិន្នផល កាត់បន្ថយការចំណាយ និងមានគម្រោងពង្រីកដ្រូនទៅក្នុងវិស័យដឹកជញ្ជូនផងដែរ។
លោកបានរំលឹកថា ក្នុងឆ្នាំ២០១៧ លោកបានទិញដ្រូនកសិកម្មដែលផ្ទុកទឹកទំហំ ១០ លីត្រ ម៉ាស៊ីនរបស់ប្រទេសអូស្ត្រាលី ចំណែកតួរបស់វាទិញមកពីចិនហើយចាប់ផ្តើមរៀនកែច្នៃ។ ក្រោយចេះកែច្នៃគ្រាន់បើ លោកក៏បន្តទៅប្រទេសចិនដើម្បីរៀនជំនាញនេះរហូតដល់អាចរៀបដ្រូនខ្លួនឯងទើបត្រឡប់មកប្រទេសខ្មែរវិញ។ បើតាមលោក បូរ៉ាន ការកែច្នៃដ្រូននេះទាមទារឱ្យមានជំនាញសំខាន់ជាចាំបាច់ គឺជំនាញ IT និងអគ្គិសនី ព្រោះត្រូវការចេះរៀបចំសូហ្វែ និងប្រព័ន្ធអគ្គិសនី។

លោកបញ្ជាក់ថា៖«សម្រាប់បទពិសោធកន្លងមកប្រទេសកម្ពុជាយើង ពុំទាន់មានរោងចក្រដូចបរទេស ដូច្នេះចាំបាច់សិក្សាពីអ្នកជំនាញ រៀនកែច្នៃដំឡើងខ្លួនឯង និងនាំគ្រឿងបន្លាស់ពីប្រទេសក្រៅមក»។ ជាជំហានដំបូង ខ្ញុំចាប់ផ្តើមបង្កើតទីតាំងនេះប្រើទុនវិនិយោគចន្លោះពី ២០០០ ទៅ ៣០០០ ដុល្លារ សម្រាប់ការនាំចូលគ្រឿងបង្គុំកែច្នៃ»។
ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើទៅដល់យុវជនជំនាន់ក្រោយៗ បើសិនជាស្រឡាញ់វិស័យបច្ចេកវិទ្យា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសរៀនជំនាញដែលខ្លួនឯងចូលចិត្ត។

សមិទ្ធផលដែលសម្រេចកន្លងមក លោកបានផលិតដ្រូនកសិកម្ម សម្រាប់បាញ់ថ្នាំ ស្រូវ ដំឡូង ស្វាយចន្ទី និងសណ្តែក រួចមកហើយ។ ដោយឡែក ការកែច្នៃដ្រូនលើកឥវ៉ាន់ ក្នុងវិស័យដឹកជញ្ជូនលោកក៏កំពុងដំណើរការផងដែរ។
លោកបញ្ជាក់ថា៖« កន្លែងខ្ញុំលក់តែដ្រូនកែច្នៃខ្លួនឯង ទៅកាន់អតិថិជនប៉ុណ្ណោះ មិនបានទិញដ្រូនពីបរទេសទាំងស្រុងនោះទេ។ ថ្ងៃអនាគត ខ្ញុំក៏មានគម្រោងបង្កើតសហគ្រាស បង្កើតគ្រឿងបង្គុំដ្រូនខ្លួនឯងតែម្តង បើមានលទ្ធភាព»។

ប្រជាជនភាគច្រើនរស់នៅក្នុងខេត្តរតនគិរី ប្រកបរបរកសិកម្មជាចម្បង ដូចជាដាំដុះស្រូវ ដាំស្វាយចន្ទី បន្លែ ដំឡូង និងដាំកាហ្វេជាដើម។ បច្ចុប្បន្ននេះ កសិករបាញ់ថ្នាំសម្លាប់សត្វល្អិត និងបាញ់ថ្នាំបំប៉ន ដោយប្រើធុងឬម៉ាស៊ីនបាញ់ថ្នាំតូចៗទៅលើផ្ទៃដីជាច្រើនហិកតា ហើយត្រូវប្រើប្រាស់កម្លាំងពលកម្មច្រើន។ តាមរយៈការកែច្នៃដ្រូនបម្រើឱ្យវិស័យកសិកម្មក្នុងខេត្តនេះ សង្ឃឹមរួមចំណែកលើកកម្ពស់វិស័យកសិកម្មឱ្យកាន់តែប្រសើរ និងពង្រីកទីផ្សារផលិតផលកសិកម្មទាំងក្នុងស្រុក និងក្រៅប្រទេស៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


