ព័ត៌មានអន្ដរជាតិ
លោក អានុទីន រងការរិះគន់ខ្លាំង និងទាមទារឲ្យលាលែងអំណាច
ក្រោយទឹកជំនន់វាយប្រហារយ៉ាងអាក្រក់បំផុតនៅទីក្រុងហាតយ៉ៃ (Hat Yai) និងតំបន់ខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃដែលបណ្តាលឲ្យមនុស្សជាង១០០នាក់បានបាត់បង់ជីវិតរហូតមកដល់ពេលនេះ ការរិះគន់លើការគ្រប់គ្រង ចាត់ចែងរបស់នាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈគុល ក៏បានផ្ទុះឡើងយ៉ាងខ្លាំងផងដែរ។

សារព័ត៌មានថៃ Khaosod English បានផ្សាយនៅព្រឹកថ្ងៃទី២៨វិច្ឆិកានេះថា អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ស៊ុមឆៃ ស្រ៊ីស៊ុតធីយ៉ាខន (Somchai Srisutthiyakorn) បានចេញមុខរិះគន់លោកអានុទីន ជាចំហរ ដោយជំរុញឱ្យនាយករដ្ឋមន្ត្រីរូបនេះលាលែងពីតំណែង និងទទួលខុសត្រូវចំពោះការគ្រប់គ្រងមិនត្រឹមត្រូវនៃទឹកជំនន់ភាគខាងត្បូង
តាមសេចក្តីរាយការណ៍នោះ លោក ស៊ុមឆៃ បានរិះគន់រដ្ឋាភិបាលរបស់លោក អានុទីន ចំពោះការផ្តល់អាទិភាពលើមុខមាត់នយោបាយ និងសំឡេងឆ្នោតលើការគ្រប់គ្រងទឹកជំនន់ឲ្យមានប្រសិទ្ធភាពចំពោះស្ថានភាពទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានបង្កការលិចលង់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងនោះ។
លោក ស៊ុមឆៃ បានបញ្ជាក់ថា ខណៈភ្លៀងធ្លាក់ខ្លាំងជាធម្មជាតិ ហើយទឹកជំនន់អាចកើតឡើងនោះ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងរហ័សដើម្បីសង្គ្រោះអាយុជីវិតមនុស្សគឺអាចសម្រេចបាន។ អាជ្ញាធរមូលដ្ឋានអាចនឹងវាយតម្លៃស្ថានភាពដែលមិននឹកស្មានដល់ ប៉ុន្តែពួកគេមានកម្រិតលើឧបករណ៍ និងកម្លាំងពលកម្ម។ ដូច្នេះ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកណ្តាលក្នុងការប្រមូលធនធាន និងសម្របសម្រួលជំនួយ។
អ្វីដែលលោក ស៊ុមឆៃ រិះគន់ខ្លាំងបំផុត គឺការពន្យារពេល ភាពច្របូកច្របល់ក្នុងបទបញ្ជា និងផ្តោតលើរូបភាពនយោបាយ ជាជាងការសង្គ្រោះបន្ទាន់។ រៀងរាល់នាទីមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សរាប់ពាន់នាក់ដែលគ្មានទឹក ឬគ្មានអាហារ រួមទាំងអ្នកជំងឺ មនុស្សចាស់ និងទារក។ ការគ្រប់គ្រងមិនត្រឹមត្រូវនេះបានរួមចំណែកដល់ការស្លាប់ជាងមួយរយនាក់។
លោកបញ្ជាក់ថា ស្ថានភាពមិនមែនម្រាមដៃនោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីអានុទីន និងគណៈរដ្ឋមន្ត្រីរបស់លោកគួរសុំទោសជាសាធារណៈចំពោះការខកខានក្នុងការប្រើប្រាស់យន្តការរដ្ឋបាលឲ្យមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា:
«ការលាលែងពីតំណែង និងអនុញ្ញាតឱ្យសភាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺជាការបង្ហាញអំពីការទទួលខុសត្រូវ និងទម្រង់ខ្ពស់បំផុតនៃសេចក្តីថ្លៃថ្នូរខាងនយោបាយ»។
លោក ស៊ុបឆៃ បានបន្ថែមថា បើទោះបីជា លោក អានុទីន ប្រកាសលាលែងពីអំណាចទៅកាន់សភា ដំណើរការសភារួមទាំងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចបន្តដោយគ្មានការរំខាន។ ប្រសិនបើសភាយល់ថា លោក អានុទីន នៅតែសាកសមធ្វើជានាយករដ្ឋមន្ត្រី គាត់អាចជាប់ឆ្នោតឡើងវិញ។
គណបក្សនយោបាយក៏អាចបង្កើតសម្ព័ន្ធភាពភាគច្រើន និងបង្ហាញពីសមត្ថភាពរដ្ឋបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ការបោកប្រាស់ និងការសង្គ្រោះទឹកជំនន់ប្រកបដោយប្រសិទ្ធភាព ដោយមិនចាំបាច់ប្រញាប់ប្រញាល់រំលាយសភា ឬរៀបចំការបោះឆ្នោត ដោយអនុញ្ញាតឱ្យផ្តល់ថវិកាដល់ជនរងគ្រោះដោយទឹកជំនន់ជំនួសវិញ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


