Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីតៃវ៉ាន់ ឲ្យ ចិន ផ្តោតលើសេដ្ឋកិច្ច មិនមែន «ការពង្រីកទឹកដី» ទេ

បានផុស

នៅ

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times កាលពីថ្ងៃទី៣ធ្នូ ថា សេដ្ឋកិច្ចក្នុងប្រទេសចិនកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ដូច្នេះហើយប្រធានាធិបតី ស៊ី ជីនពីង គួរតែផ្តោតលើការកែលម្អជីវិតរបស់ប្រជាជនរបស់លោក មិនមែន «ការពង្រីកទឹកដី» ទេ។

ប្រធានាធិបតីតៃវ៉ាន់ថ្លែងសុន្ទរកថារំលឹកខួបលើកទី ១១៣ នៃទិវាបង្កើតសាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់តៃវ៉ាន់។ រូបភាព៖ Ann Wang/Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់កិច្ចប្រជុំកំពូល DealBook ក្នុងទីក្រុងញូវយ៉ក លោកឡៃបាននិយាយថា សេដ្ឋកិច្ចតៃវ៉ាន់ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៧.៣៧% នៅឆ្នាំនេះ ខណៈពេលដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិប៉ាន់ប្រមាណថា កំណើនប្រទេសចិននឹងមានត្រឹមតែជាង ៤% បន្តិចប៉ុណ្ណោះ ពោលគឺសេដ្ឋកិច្ចចិនពិតជាកំពុងជួបការលំបាកពិតមែន»។

លោកបានបន្ថែមថា «យើងសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា នៅពេលដែលប្រទេសចិនប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច ប្រធានាធិបតី ស៊ី ជីនពីង នឹងផ្តោត មិនមែនជាការរពង្រីកទឹកដីទេ ប៉ុន្តែលើការកែលម្អសុខុមាលភាពរបស់ប្រជាជនចិនវិញ»។

បន្ថែមពីនោះ លោក ឡៃ ឈីងតេ បាននិយាយទៀតថា សមយុទ្ធយោធារបស់ចិនដែលផ្តោតលើតៃវ៉ាន់កាន់តែញឹកញាប់ និងខ្លាំងក្លាឡើងៗដែលពួកគេបានបង្កើនសម្ពាធ និងនយោបាយប្រឆាំងនឹងតៃវ៉ាន់។ ក្នុងពេលជាមួយគ្នានេះ យុទ្ធនាការឥទ្ធិពលរណសិរ្សឯកភាពរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ក៏កាន់តែធ្ងន់ធ្ងរឡើងៗផងដែរ។

មិនតែប៉ុណ្ណោះ បើតាមមេបញ្ជាការ និងមន្ត្រីអាមេរិកមួយចំនួនបានលើកឡើងដែរថា នាពេលកន្លងមក លោក ស៊ី ជីនពីង ធ្លាប់ប្រកាសពីបំណងដោយនាំយកកោះតៃវ៉ាន់ប្រជាធិបតេយ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិន។ លោកក៏បានបញ្ជាឲ្យយោធាចិន ធ្វើឲ្យខ្លួនឯងមានសមត្ថភាព ត្រៀមដណ្តើមយកនៅឆ្នាំ ២០២៧ បើទោះបីជារដ្ឋាភិបាលតៃវ៉ាន់បដិសេធការទាមទារទឹកដីពីទីក្រុងប៉េកាំងក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ប្រធានាធិបតី តៃវ៉ាន់ ប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិ ទប់ស្កាត់ការគំរាមកំហែងពី ចិន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម