Connect with us

ព័ត៌មានអន្ដរជាតិ

​ការនាំចេញទុរេនវៀតណាមកើនឡើងខ្លាំង ទោះបីមាន​បញ្ហាពីដើមឆ្នាំក្ដី

បានផុស

នៅ

ការនាំចេញទុរេនរបស់វៀតណាម​នៅតែកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ១០,៤% ដល់ ៣,៣ ប៊ីលាន​ដុល្លារ ចន្លោះពីខែមករា ដល់ខែតុលា​ ទោះបីជាប្រឈមមុខនឹង​បញ្ហានាំចេញទៅចិនកាលពីដើមឆ្នាំក៏ដោយ​ក្ដី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យពីគយវៀតណាម ចំនួន ៣,៣ ប៊ីលាន​ដុល្លារក្នុងរយៈពេល ១០ ខែ គឺជាកំណត់ត្រាថ្មី ដែលធ្វើឱ្យទុរេនរួមចំណែកច្រើនជាងគេ លើការនាំចេញទំនិញកសិកម្ម​។

ប្រទេសចិននៅតែបន្តជាទីផ្សារលក់ទុរេនដ៏ធំបំផុតសម្រាប់វៀតណាម ដោយរួមចំណែកប្រមាណ ៣,១៤ ប៊ីលាន​ដុល្លារ ឬ ៩៤% ។

អគ្គលេខាធិការនៃសមាគមបន្លែផ្លែឈើ​វៀតណាម លោក Dang Phuc Nguyen បាន​ថ្លែងថា ការនាំចេញ​ទុរេនរបស់វៀតណាម ​មាន​កំណើនខ្លាំង ទោះបីជាប្រឈមមុខនឹងការត្រួតពិនិត្យរកសារធាតុគីមីដ៏តឹងតែង ​ពីអាជ្ញាធរចិនក៏ដោយ។

លោក Dang បាន​បន្តថា ចំណាត់ការរបស់ចិន ដែលចាប់ផ្ដើមអនុវត្ត​កាលពីដើមឆ្នាំ រហូតបង្កជាវិបត្តិទុរេនវៀតណាមនោះ​ បាន​ជំរុញ​ឱ្យមាន​ការកែលម្អគុណភាព និងតម្លៃប្រកួតប្រជែង។

ជាមធ្យម ​​វៀតណា​នាំចេញទុរេនក្នុងតម្លៃ ៣ ៦៩៦ ដុល្លារ/តោន ​ដោយទាបជាង​តម្លៃទុរេនថៃប្រហែល ១៥%។ វៀតណាមគឺជាប្រទេស​ផ្គត់ផ្គង់់ផ្លែទុរេនធំបំផុតជាងគេទី២​សម្រាប់​ចិន បន្ទាប់ពីប្រទេសថៃ។ ក្រោយពីចិនរឹតត្បឹតការនាំចូលមក ​អ្នកនាំចេញវៀតណាមជាច្រើនបានវិនិយោគលើកន្លែងផ្ទុក និងវេចខ្ចប់ត្រជាក់(ក្លាសេ) ហើយបានបង្កើតម៉ាកយីហោផ្ទាល់ខ្លួនរបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម