ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តខ្លឹមសារសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃ
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្រៅពីថ្លែងអំណរគុណ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជា ក្នុងការសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជា នាពេលកន្លងមក។
នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar បានគូសបញ្ជាក់ថា ជីវិតនិងសន្ដិភាព ពិតជាមានតម្លៃណាស់។ ក្នុងន័យនេះ លោកបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការចូលរួមចំណែកសម្របសម្រួលឱ្យទទួលបាននូវសន្តិភាពនៃប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រកបដោយអព្យាក្រឹតភាព ក្នុងការសម្របសម្រួលលើកិច្ចការនេះ។


ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសតួនាទីដ៏សំខាន់របស់នាយករដ្ឋមន្រ្តី លោក Anwar Ibrahim ដែលបានចូលរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ការឈានទៅសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាអរគុណដល់តួនាទីដ៏សកម្មរបស់អគ្គមេបញ្ជាការ ក្នុងការដឹកនាំ និងសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន ស្របតាមបទឈប់បាញ់កម្ពុជា-ថៃ, ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ។
ឆ្លៀតក្នុងឱកាសនេះ, សម្ដេចបវរធិបតីបានជម្រាបជូនអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អំពីស្ថានភាព និងការវិវត្ត នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនសម្ដេចបវរធិបតី អំពីការប្ដេជ្ញាចិត្តក្នុងការខិតខំចូលរួមចំណែកសម្របសម្រួល និងធានាឱ្យបាននូវការអនុវត្តតាមបទឈប់បាញ់កម្ពុជា-ថៃ, ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


