ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនពលរដ្ឋជាង ១០០០ នាក់ ពាក់ព័ន្ធក្រុមឆបោក ជាប់ព្រំដែន ថៃ-មីយ៉ាន់ម៉ា
ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគណនី WeChat កាលពីថ្ងៃចន្ទទី៨ ខែធ្នូថា ចិនបានបញ្ជូនពលរដ្ឋចំនួន ១.១៧៨ នាក់ដែលពាក់ព័ន្ធនឹងការក្លែងបន្លំតាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាប់ព្រំដែនថៃ ត្រឡប់ទៅកាន់ស្រុកកំណើតវិញ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីបង្ក្រាបបទល្មើសប្រភេទនេះ។

ចេញផ្សាយដោយ chinadailyasia ការបញ្ចូននេះបានកើតឡើង បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីនៅថ្ងៃទី ១៤ ខែវិច្ឆិកា ដែលពាក់ព័ន្ធនឹងប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលអ្នកចូលរួមបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការ និងបើកការបង្ក្រាបសម្របសម្រួលលើការក្លែងបន្លំទូរគមនាគមន៍ឆ្លងដែន។
ដោយឡែក ទូរទស្សន៍កណ្តាលចិន (CCTV) បានរាយការណ៍នៅថ្ងៃដដែលថា ក្រុមពលរដ្ឋទាំងនោះត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Myawaddy បន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការធ្វើការ ឆ្មក់ចូលចាប់ជនសង្ស័យ និងរុះរើកន្លែងឆបោកធំជាងគេ។
ចាប់តាំងពីថ្ងៃទី ១ ខែធ្នូ ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានដឹកនាំប៉ូលិសខេត្ត Jiangxi រៀបចំជើងហោះហើរទៅកាន់ Mae Sot ប្រទេសថៃ ដើម្បីនាំពលរដ្ឋរបស់ខ្លួនត្រឡប់មកផ្ទះវិញ ។ ចំណែកជនជាតិចិនជាង ៦.៦០០នាក់ ដែលសង្ស័យថាបានក្លែងបន្លំតាមបន្លំតាមអ៊ីនធឺណិត ក៏បាននាំខ្លួនត្រឡប់ទៅចិនវិញ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមកដូចគ្នា។
ក្រសួងបាននិយាយថា ការបង្ក្រាបពហុជាតិសាសន៍លើការក្លែងបន្លំតាមទូរគមនាគមន៍ឆ្លងដែនកំពុងបន្ត ហើយប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីរុះរើបណ្តាញឧក្រិដ្ឋជន និងការពារសន្តិសុខសាធារណៈ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ៊ីរ៉ង់ ប្រហារជីវិតមេខ្លោងធំ ក្នុងសំណុំរឿងឆបោក និងធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


