ព័ត៌មានជាតិ
អ្នកឈឺកកកុញពេញពេទ្យ មានអ្នកជំងឺកូវីដ ១៦ នាក់ កំពុងសម្រាកព្យាបាលនៅផ្ទះ
ការឆ្លងកើនឡើង ខណៈដែលកន្លែងសម្រាកព្យាបាលកកកុញដោយអ្នកជំងឺ មកដល់ពេលនេះមានអ្នកជំងឺ ១៦ នាក់ ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតិឲ្យសម្រាកព្យាបាលនៅតាមផ្ទះ។

ការអនុញ្ញាតិអ្នកជំងឺកម្រិតស្រាលសម្រាកព្យាបាលនៅផ្ទះ ក្រសួងសុខាភិបាលកម្ពុជាក៏បានណែនាំឲ្យមានការតាមដានរោគសញ្ញា និងការថែទាំដោយខ្លួនឯង។
ករណីគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជា មិនក្អក កម្ដៅក្រោម៣៧.៥អង្សា មិនហៀរសំបោរ មិនឈឺបំពង់ក ដែលជាសភាពទូទៅធម្មតា មិនចាំបាច់ប្រើឱសថដើម្បីព្យាបាលនោះទេ។
ករណីកម្រិតស្រាល ហើយមានរោគសញ្ញា ដូចជា មានកម្ដៅលើសពី ៣៧.៥អង្សា មានអាការៈឈឺសាច់ដុំ ឈឺបំពង់ក ត្រូវប្រើថ្នាំជាបន្ទាន់ ក្នុងនោះសម្រាប់មនុស្សពេញវ័យ ដែលមានទំងន់ចាប់ពី៣០គីឡូក្រាមឡើងទៅ ត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុល ៥០០មីល្លីក្រាម មួយថ្ងៃ៣ដង។ កុមារដែលមានទំងន់ចាប់ពី ២០ ទៅ ២៩គីឡូក្រាម ត្រូវប្រើប៉ារ៉ាសេតាម៉ុល ៣០០មីល្លីក្រាម មួយថ្ងៃ៣ដង ជាកំហិត។
ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោ ឬក្អក មានឬមិនមានស្លេស សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ត្រូវលេបថ្នាំ ប្រូម៉ិចស៊ីន (Bromhexion) ៨មីល្លីក្រាម មួយថ្ងៃបីដង ឬប្រសិនបើប្រើថ្នាំ សេទីរីហ្ស៉ីន (Cetirizine) គឺត្រូវលេប ១០មីល្លីក្រាម មួយថ្ងៃម្ដងតែប៉ុណ្ណោះ។
អ្នកជំងឺត្រូវស្នាក់នៅបន្ទាប់ដាច់ដោយឡែក ត្រូវពាក់ម៉ាស លាងសម្អាតដៃឲ្យបានញឹកញាប់ រក្សាគម្លាតយ៉ាងតិច២ម៉ែត្រ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ ដូចជា សាច់ បន្លែ ផ្លែឈើ និងពិសារទឹកឲ្យបានច្រើន។ ជាមួយគ្នានេះ ត្រូវតាមដានសុខភាពខ្លួនឯង ឲ្យបានញឹកញាប់ទៀងទាត់ជាប្រចាំថ្ងៃ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


