Connect with us

កីឡា

គ្រូបង្វឹក កីឡាករបរទេសច្រើនរូប បង្ហោះ​សារ​ឈរលើ កម្ពុជា ចំពោះការឈ្លានពានរបស់ ថៃ

បានផុស

នៅ

គ្រូបង្វឹក និងកីឡាករបាល់ទាត់បរទេស ធ្លាប់ប្រកបអាជីព និងកំពុងប្រកបអាជីពនៅ កម្ពុជា ច្រើនរូប បានបង្ហោះសារឈរលើ កម្ពុជា បន្ទាប់ពីរងការឈ្លានពានដែនអធិបតេយ្យពីសំណាក់ភាគីប្រទេស ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហាព្រំដែនរវាងកម្ពុជា និង ថៃ នៅតែបន្តឡើងកម្តៅខ្លាំងគិតត្រឹមថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៥ នេះ។ ក្នុងកាលៈទេសៈដ៏លំបាក ដែលភាគី ថៃ កំពុងឈ្លានពានមកលើដែនអធិបតេយ្យ កម្ពុជា បែបនេះ មានគ្រូបង្វឹក និង កីឡាករបាល់ទាត់បរទេសមួយចំនួន បានចូលរួមបង្ហោះសារនៅលើបណ្តាញសង្គម ដើម្បីបង្ហាញពីទស្សនៈរបស់ពួកគេក្នុងការឈរនៅខាង កម្ពុជា ដែលចង់បានសន្តិភាពត្រឡប់មកវិញ។

កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៥ លោក Pep Munoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហោះនិមិត្តសញ្ញា «សំពះ និងទង់ជាតិកម្ពុជា អមជាមួយរូបភាព ដែលលោកកំពុងតាមដានព័ត៌មានពីប្រទេស អេស្ប៉ាញ អំពីការឈ្លានពានរបស់ប្រទេស ថៃ មកលើ កម្ពុជា»។

នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៥ ដដែល ខ្សែការពារសញ្ជាតិ កូរ៉េខាងត្បូង របស់ ក្រុម ភ្នំពេញក្រោន កីឡាករ Yi-young Park បានបង្ហោះសារនៅលើបណ្តាញសង្គម IG របស់ខ្លួនដូច្នេះ ថា៖ «ខ្ញុំ​សូម​បួងសួង​ ដើម្បីឱ្យមានសន្តិភាព​រវាង​កម្ពុជា​និង​ថៃ។​ សូម​ឱ្យ​សង្គ្រាម​មួយ​នេះ​បញ្ចប់​ទៅ​ក្នុង​ពេល​ឆាប់​ៗ​ និងសូម​ឱ្យគ្រួសារ​ជន​ភៀស​សឹក​ទាំងអស់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​។ ទស្សនៈ និងការបួងសួង​របស់​ខ្ញុំ ​គឺ​នៅ​ជាមួយ​កម្ពុជា។ ខ្ញុំគឺសុវត្ថិភាពទេ សម្រាប់ការនៅទីនេះ»។

អតីតខ្សែប្រយុទ្ធ វិសាខា កីឡាករសញ្ជាតិ ប្រេស៊ីល បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៥ ថា ៖ «សូមបួងសួងឱ្យ កម្ពុជា ទទួលបានសន្តិភាព»។

ដោយឡែកនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៥ ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា Nana Kwame របស់ វិសាខា បានបង្ហោះសារនៅលើ IG របស់ខ្លួន ថា៖ «សង្គ្រាមមិនមែនជាអនាគតទេ។ សន្តិភាពទើបជាអនាគត។ ពួកយើងត្រូវតែជ្រើសរើសយកសន្តិភាព ជាជាងយកសង្គ្រាម។ សូមចូលរួមរំលែកទុក្ខដល់គ្រួសារទាំងអស់ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ កម្ពុជាត្រូវការសន្តិភាព»៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម