Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហែម សុវត្ថិ ដឹកនាំក្រុមការងារសប្បុរសជន នាំយកជំនួយជាស្បៀងសង្គ្រោះបន្ទាន់ សម្ភារប្រើប្រាស់  និងថវិកាមួយចំនួន ជូនដល់ជនភៀសសឹក ១០៨៦គ្រួសារ នៅ២ទីតាំង ក្នុងខេត្តសៀមរាប សរុបជាទឹកប្រាក់ប្រមាណជាង ៥ម៉ឺនដុល្លារអាមេរិក

បានផុស

នៅ

សៀមរាប ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោក ហែម សុវត្ថិ ដឹកនាំក្រុមការងារសប្បុរសជន នាំយកជំនួយជាស្បៀងសង្គ្រោះបន្ទាន់ និងសម្ភារប្រើប្រាស់ សរុបជាទឹកប្រាក់ប្រមាណជាង ៥ម៉ឺនដុល្លារអាមេរិក ជូនដល់បងប្អូន ជនភៀសសឹកសរុបចំនួន ១,០៨៦គ្រួសារ ព្រមទាំងបានជូនថវិកាមួយចំនួន ដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីទើបឆ្លងទន្លេ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ នៅមណ្ឌលសុវត្ថិភាពវត្តរុន (ក្រុងរុនតាឯកតេជោសែន) និងមណ្ឌលសុវត្ថិភាព វត្តប្រិយ៍ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាដែរ ឯកឧត្តម ហែម សុវត្ថិ បាននិងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ ជាពិសេស សម្តេចទាំងពីរ មកដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងអំឡុងពេលភៀសសឹកដោយសារការវាយប្រហាយ៉ាងព្រៃផ្សៃ និងមិនរើសគោលដៅពីកងទ័ពឈ្លានពានសៀម និងបានលើកឡើងថា «យើងត្រូវរួបរួមសាមគ្គីគ្នា និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការស្វែងរកដោះស្រាយបញ្ហា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ»។ 

គួរបញ្ជាក់ថា អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹករួមមាន៖

-តង់                  ១,០០០ 

-កន្ទេល            ២,០០០

-មុង                  ១,០០០

-ភួយ                ៤,០០០

-ចានបាយ         ៤,១០០

-ចានសំឡ         ២,១០០

-ឆ្នាំង                 ១,០០០

-វែកសំឡ          ១,០០០

-ស្លាបព្រា          ៥,៤០០

-កាទឹក                 ៥០០

-ធុងទឹកចំណុះ ២០លីត ៤៥០ ធុង

-មី                    ១,០០០កេស

-ត្រីខ                ១,០០០កេស

-សាច់ជ្រូកផាត់    ១០០គីឡូ

-សាច់ក្រក          ១០០គីឡូ

-ឆៃប៉ូវផ្អែម          ៨០០គីឡូ

-ត្រីងៀតសាច់       ៦០គីឡូ

-ត្រីងៀតកែ           ៩០គីឡូ 

និងនំសម្រាប់ក្មេងៗ ៧៥៥កេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម