ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលដ៏គ្រោះថ្នាក់ វិលទៅគ្របដណ្តប់ទីក្រុងបាងកក សាជាថ្មី
ក្រោយធូរស្រាលមិនទាន់បានប៉ុន្មានផង, នៅថ្ងៃពុធទី១៧ខែធ្នូឆ្នាំ២០២៥ ខ្យល់ពុលបានវិលទៅគ្របដណ្តប់ទីក្រុងបាងកក នៃប្រទេសថៃ សាជាថ្មី ដោយ PM2.5 បានឈានដល់កម្រិតគ្រោះថ្នាក់ទៀតហើយ។

តាមការផ្សាយរបស់ The Nation, ខ្យល់ពុល PM2.5 នៅតំបន់ខ្លះនៃទីក្រុងបាងកក បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច ដែលអាចប៉ះពាល់ខ្លាំងដល់សុខភាព ក្នុងនោះកន្លែងរងគ្រោះខ្លាំងជាងគេគឺខ័ណ្ឌ Sathorn, Bang Kho Laem និង Bang Rak។
បើនិយាយពីបាងកកទាំងមូល កម្រិត PM2.5 ជាមធ្យមគិតត្រឹមម៉ោង៧ព្រឹក គឺមាន៣០.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈតាមធម្មតា រដ្ឋាភិបាលថៃ កំណត់កម្រិតខ្យល់សុវត្ថិភាពក្នុងរាជធានី ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។
យ៉ាងណា អាជ្ញាធរក្រុងព្រមានថា កម្រិតខ្យល់ពុលនឹងបន្តកើនឡើងទៀត អាចឈានដល់កម្រិតពណ៌ក្រហម និងប្រហែលអូសបន្លាយពេលយូរថ្ងៃ។

កាលពីដើមខែនេះដែរ ថៃបានប្រកាសរួចទៅហើយថា ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ នឹងគ្របដណ្តប់រាជធានីបាងកកនិងខេត្តមួយចំនួនទៀត រហូតដល់ឆ្នាំ២០២៦ឯណោះ។
តាមតួលេខដែលធ្វើឲ្យពលរដ្ឋថៃភ្ញាក់ផ្អើលបង្ហាញថា ក្នុងឆ្នាំ២០២៥ ប្រជាជនប្រទេសនេះរហូតដល់ទៅជាង ១០លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលនៃខ្យល់ពុល PM2.5។
ក្នុងចំណោមមនុស្សទាំងជាង១០លាននាក់នោះ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម ដូចជាជំងឺហឺតនិងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយអ្នកខ្លះមានឡើងកន្ទួលលើស្បែកនិង បញ្ហាភ្នែក។ ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះ ត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះឈានដល់ការជំងឺមហារីកសួតតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


