ព័ត៌មានអន្ដរជាតិ
ប្រទេសដែលកំពុងរ៉ាំរ៉ៃដោយសង្គ្រាមស៊ីវិលជាង ១០ ឆ្នាំត្រៀមរៀបចំការបោះឆ្នោត ប្រធានាធិបតី នៅខែក្រោយ
ប្រទេសស៊ីរីនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ២៦ ខែឧសភា ខណៈលោកប្រធានាធិបតី បាសា អាល់អាសាដ ត្រូវបានគេរំពឹងថា នឹងឈ្នះអាណត្ដិទី ៤ របស់លោកបន្តទៀត ។
កាលបរិច្ឆេទនេះត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យ ដោយប្រធានសភាប្រជាជនរបស់ប្រទេសដែលហែកហួរដោយសង្គ្រាម ។
ទន្ទឹមនោះបេក្ខជនអាចចុះឈ្មោះរហូតដល់ថ្ងៃទី ២៨ ខែមេសា ។ យោងតាមច្បាប់ប្រទេសស៊ីរី បេក្ខជនត្រូវតែស្នាក់នៅក្នុងប្រទេសនេះក្នុងរយៈពេល ១០ ឆ្នាំ ឬយូរជាងនេះ ដើម្បីរារាំងបេក្ខជនរបស់ក្រុមប្រឆាំងដែលរស់នៅក្រៅប្រទេសមិនឲ្យឈរឈ្មោះបោះឆ្នោត ។
ជាមួយនឹងការទទួលបានជោគជ័យមួយចំនួននៃរដ្ឋបាលលោក អាសាដ នៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ ក្រុមអ្នកសង្កេតការណ៍និយាយថា ប្រធានាធិបតីរូបនេះចង់សង្កត់ធ្ងន់លើភាពស្របច្បាប់នៃរដ្ឋបាលរបស់គាត់ដោយឈ្នះការបោះឆ្នោតលើកនេះ ។
ស្របពេលជាមួយគ្នានេះ ជនភៀសខ្លួនស៊ីរីដែលរស់នៅក្នុងប្រទេសលីបង់ ដែលជាប្រទេសជិតខាងបាននិយាយថា ពួកគេនឹងមិនបោះឆ្នោតដូចការរំពឹងទុករបស់លោក អាសាដ ដែលអះអាងថាលោកនឹងឈ្នះការបោះឆ្នោតលើកនេះនោះទេ ខណៈប្រជាជនស៊ីរីនៅបរទេសនឹងបោះឆ្នោត ៦ ថ្ងៃមុនពោលគឺនៅថ្ងៃទី ២០ ខែឧសភា ។
មួយទសវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីប្រទេសស៊ីរីបានឃើញការរីករាលដាលនៃបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងរដ្ឋបាលរបស់លោក អាសាដ ។
សង្រ្គាមស៊ីវិលដែលកំពុងបន្តកើតមាននៅតែកើតឡើង ហើយការជជែកពិភាក្សាចុងក្រោយរវាងរដ្ឋបាលលោក អាសាដ និងក្រុមប្រឆាំងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានបញ្ចប់ដោយការខ្វែងគំនិតគ្នា ។
គួររំឭកថា សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមនៅស៊ីរី បានកើតឡើងកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១១ ហើយរហូតមកដល់ពេលនេះមានរយៈពេល ១០ ឆ្នាំ ១ ខែ មកហើយ និងបានឆក់យកជីវិតរបស់មនុស្សចន្លោះពី ៤០ ម៉ឺនដល់ ៥០ ម៉ឺននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រន្ធត់! ស្លាប់និងរបួសមនុស្សជាង ១០០ នាក់ ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅ អេហ្ស៊ីប
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


