កីឡា
Nieto ត្រឡប់មកវិញ ធ្វើឱ្យ ភ្នំពេញក្រោន កាន់តែពេញសាច់នៅតំបន់ប្រយុទ្ធ
ក្លិបបាល់ទាត់ ភ្នំពេញក្រោន ត្រូវបានគេមើលឃើញអំពីសក្តានុពល ក្នុងការប្រកួតប្រជែងលីគកំពូល កម្ពុជា (Cambodian Premier League) នៅជុំទី ២ និងពានរង្វាន់ក្លិបអាស៊ីកម្រិតទី ៣ AFC Challenge League កាន់តែខ្លាំង បន្ទាប់ពីពួកគេយកបានខ្សែប្រយុទ្ធជនជាតិ កូឡុំប៉ី សញ្ជាតិ ខ្មែរ Andres Nieto ត្រឡប់មកវិញ។

កាលពីល្ងាចថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ ភ្នំពេញក្រោន បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពួកគេប្រកាសអំពីការត្រឡប់មកកាន់ក្លិបរហស្សនាមសិង្ហក្រហមវិញនូវអតីតខ្សែប្រយុទ្ធរបស់ខ្លួន។ Nieto ត្រឡប់មកកាន់ ភ្នំពេញក្រោន វិញ បន្ទាប់ពីរូបគេចែកផ្លូវគ្នាជាមួយក្លិប ឥណ្ឌូណេស៊ី Bhayangkara FC ក្រោយលេងនៅទីនោះបានកន្លះរដូវកាល។

ភ្នំពេញក្រោន បច្ចុប្បន្នមានខ្សែប្រយុទ្ធល្អៗច្រើន ទាំងកីឡាករខ្មែរ និងបរទេស ដូចជា សារ ទី, Maksym Pryadun, Moses Dyer, Makerlo Tellez និងកីឡាករវ័យក្មេង យ៉ែម ដេវីត ជាដើម។ ឥឡូវនេះ ពួកគេបានបន្ថែម Nieto ដែលជាកីឡាករពូកែក្រឡុកម្នាក់ទៀត នោះ ភ្នំពេញក្រោន នឹងកាន់តែមានភាពរស់រវើកខ្លាំងនៅតំបន់ប្រយុទ្ធ។ តាំងពីដើមរដូវកាលមក ពួកគេរឹងមាំខ្លាំងនៅតំបន់ការពារ ហេតុដូច្នេះហើយបានជាមិនទាន់ស្គាល់បរាជ័យឡើយក្នុងរដូវកាលនេះ។
ចំពោះវត្តមានរបស់ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ ក៏ធ្វើឱ្យ ភ្នំពេញក្រោន ទទួលបានផលចំណេញផងដែរ ពីការប្រើប្រាស់កីឡាករនៅលើទីលាន។ Nieto នឹងត្រូវលេងជាកីឡាករសញ្ជាតិ ខ្មែរ។ ដូច្នេះការប្រកួតលីគ ភ្នំពេញក្រោន នៅតែអាចដាក់កីឡាករបរទេសបាន ៥ នាក់នៅលើទីលាន ហើយផលចំណេញ គឺពួកគេមាន Nieto អាចលេងនៅលើទីលានម្នាក់ទៀត ក្នុងនាមជាកីឡាករបរទេសសញ្ជាតិខ្មែរ។
ក្រៅតែអំពីផលចំណេញ ក្នុងការប្រកួតលីគ ភ្នំពេញក្រោន ក៏នឹងទទួលបានផលចំណេញមួយទៀតដែរ សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិ AFC Challenge League។ ការមកដល់របស់ Nieto ត្រូវបានអ្នកគាំទ្ររំពឹង ថា នឹងធ្វើឱ្យ ភ្នំពេញក្រោន ត្រៀមខ្លួនបានកាន់តែល្អ មុនជំនួបវគ្គ ៨ ក្រុមចុងក្រោយទល់នឹងក្រុមរួមលីគ ព្រះខ័នរាជស្វាយរៀង ដែលធ្វើឡើង ២ ជើងនៅថ្ងៃទី ៥ និងទី ១២ ខែ មីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


