កីឡា
ខ្សែប្រយុទ្ធថ្មី បឹងកេត ធ្លាប់មានប្រវត្តិលេងទល់កីឡាករល្បីៗ Otamendi, Cavani, Jonathan Tah
ក្លិបបាល់ទាត់ បឹងកេត បានប្រកាសជាផ្លូវការនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥ នេះ អំពីការចុះកិច្ចសន្យាយកបានអតីតខ្សែប្រយុទ្ធក្រុម Auckland City នៃលីគកំពូល នូវែលសេឡង់ Myer Bevan ខណៈចំណុចគួរឱ្យចាប់អារម្មណ៍ គឺកីឡាករសញ្ជាតិ នូវែលសេឡង់-កាណាដា រូបនេះ ធ្លាប់មានប្រវត្តិលេងទល់កីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនរូប។

បឹងកេត សម្រេចនាំចូល Myer Bevan នៅពេលនេះ គឺដើម្បីជំនួសកន្លែងខ្សែប្រយុទ្ធ ២ រូប រួមមាន Thabiso Brown ដែលបានចាកចេញជាអចិន្ត្រៃយ៍ និង Louis Willy ដែលត្រូវបានខ្ចីជើងទៅ គិរីវង្សសុខសែនជ័យ។ យ៉ាងណាមិញ ការមកដល់របស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំ ក៏នឹងក្លាយជាការត្រៀមខ្លួនរបស់ បឹងកេត សម្រាប់ការប្រកួតលីគកំពូល កម្ពុជា ជុំទី ២ ផងដែរ។

Myer Bevan ជាកីឡាករបាល់ទាត់មួយរូប ដែលបានដុះចេញពីថ្នាលយុវជនរបស់ក្លិប Auckland City ខណៈរូបគេត្រូវបានក្លិបតម្លើងមកកាន់ក្រុមធំដំបូងនៅឆ្នាំ ២០១៦។ ក្រៅតែអំពីការលេងនៅក្លិប Auckland City កីឡាករធ្លាប់បានលេងនៅក្លិបធំៗមួយចំនួនទៀត ដូចជា Vancouver (លីគកំពូល អាមេរិក), Western Springs (លីគកំពូល នូវែលសេឡង់), TS Galaxy FC (លីគកំពូល អាហ្វ្រិកខាងត្បូង) និង Cavalry FC (លីគកំពូល កាណាដា)។
នៅរដូវកាល ២០២៤-២០២៥ ជាពេលមួយ ដែល Bevan បានចាកចេញពីក្លិប Cavalry FC ផ្លាស់មកកាន់ ទ្រំចាស់ Auckland City វិញ ហើយនៅរដូវកាលនោះ រាប់បានជារដូវកាលដ៏ជោគជ័យបំផុតសម្រាប់ Bevan បើធៀបនឹងរដូវកាលផ្សេងៗ។ រូបគេលេងបានសរុប ៣៩ ប្រកួត រកបាន ១៤ គ្រាប់ និង ៧ បញ្ជូន (assist) និងបានជួយឱ្យ Auckland City ឈ្នះជើងឯកលីគកំពូល នូវែលសេឡង់។

រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត គឺ Bevan បានលេងនៅក្នុងពានរង្វាន់ FIFA Club World Cup ដោយស្ថិតនៅក្នុងពូល C ជាមួយ Bayern Munich, Benfica និង Boca Juniors។ ថ្វីដ្បិតក្នុងការប្រកួតទាំងនោះ ក្រុមរបស់គេធ្វើមិនសូវបានល្អ ប៉ុន្តែវាបានបង្កើតជាបទពិសោធមួយសម្រាប់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ដែលបានលេងតទល់នឹងកីឡាករល្បីជាច្រើនដូចជា Nicolás Otamendi, Endinson Cavani, Jonathan Tah, Thomas Muller និងកីឡាករជាច្រើនទៀត។

គួរឱ្យដឹងថា Bevan ក៏ធ្លាប់ជាប់ជម្រើសជាតិ នូវែលសេឡង់ ក្រុមធំផងដែរ ក្នុងនោះរូបគេបង្ហាញខ្លួនបាន ៦ ប្រកួត និងរកបាន ២ គ្រាប់៕




អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


