ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រកាសច្បាស់ៗថា ថៃជាអ្នកចាប់ផ្តើមសង្គ្រាមព្រំដែនមុនមកលើកម្ពុជា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសថៃគឺជាអ្នកដំបូងដែលបានចាប់ផ្តើមអរិភាពប្រឆាំងនឹងកម្ពុជា ដែលបង្កឲ្យមានការប្រយុទ្ធគ្នានៅតាមព្រំដែនយ៉ាងសាហាវអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា លោកត្រាំ បានចាត់ទុកជម្លោះនេះថាជាសង្គ្រាមមួយក្នុងចំណោមសង្គ្រាមចំនួន៨ ដែលរដ្ឋបាលរបស់លោកបានចូលរួមអន្តរាគមន៍។
មេដឹកនាំអាមេរិក បានថ្លែងថា «ថៃកំពុងតែចាប់ផ្តើមធ្វើឲ្យប្រសើរឡើងវិញហើយ។ អ្នកដឹងទេ ពួកគេបានចាប់ផ្តើម(សង្គ្រាម)ជាមួយកម្ពុជា ពួកគេបានចាប់ផ្តើមវាឡើងវិញ។ ប៉ុន្តែខ្ញុំគិតថា… យើងកំពុងគ្រប់គ្រងបញ្ហានោះបានយ៉ាងល្អប្រសើរហើយ…»។ ការអត្ថាធិប្បាយរបស់លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកឈ្លានពានកម្ពុជាមុន។
សូមជម្រាបថា ការលើកឡើងរបស់លោកបានធ្វើឡើងនៅពេលដែលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួរ ដើម្បីកោះប្រជុំមន្ត្រីការពារជាតិនៅថ្ងៃទី២៤ខែធ្នូ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។
ការវាយប្រហារគ្នាដែលឥឡូវនេះឈានចូលដល់សប្តាហ៍ទី៣ បានសម្លាប់មនុស្សយ៉ាងហោចណាស់៨០នាក់ ខណៈដែលភាគីទាំងពីរបានបន្តបាញ់កាំភ្លើងធំ រ៉ុក្កែត និងវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយព្រំដែនដែលមានជម្លោះជាយូរមកហើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


