ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ប្រតិបត្តិការអាមេរិកនៅវ៉េណេស៊ុយអេឡា គឺខុសច្បាប់ ឯចិនថា អាមេរិក គំរាមកំហែងសន្តិភាពនៅ អាមេរិកឡាទីន
ប្រតិបត្តិការរបស់អាមេរិកនៅវ៉េណេស៊ុយអេឡា ត្រូវរងការរិះគន់ពីសំណាក់ប្រទេសមួយចំនួន ដោយក្នុងនោះសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលទីក្រុងការ៉ាកាស គឺចិននិងរុស្ស៊ី ក៏ប្រតិកម្មខ្លាំងៗផងដែរ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានបន្ទោសថា ប្រតិបត្តិការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា គឺជាទង្វើខុសច្បាប់និងបង្កអស្ថិរភាព។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ លោក Medvedev ថ្លែងថា៖ «ប្រធានាធិបតីវ៉េណេស៊ុយអេឡា និយាយហើយនិយាយទៀតថា គោលបំណងពិតប្រាកដនៃរដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន គឺដើម្បីដណ្តើមយកប្រេងកាត និងឥន្ធនៈផូស៊ីលរបស់វ៉េណេស៊ុយអេឡា ហើយប្រធានាធិបតី ដូណាល់ ត្រាំ ក៏មិនបានលាក់បាំងរឿងនោះដែរ។ ការឆ្មក់វាយប្រហាររបស់សហរដ្ឋអាមេរិកមកលើវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយា លោកស្រី ស៊ីលីយ៉ា ផ្លូរ៉េស គឺជាការរំលោភលើច្បាប់អន្តរជាតិ។

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសចិនលើកឡើងថា ការប្រើប្រាស់កម្លាំងបាយរបស់សហរដ្ឋអាមេរិក កំពុងគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់អាមេរិកឡាទីន ហើយទីក្រុងប៉េកាំង ប្រកាសគាំទ្រដល់ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងប៉េកាំង ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា។

លោកនិយាយថា រដ្ឋាភិបាលចិនបានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពវិជ្ជមានជាមួយរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។ ទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ ចិននៅតែជាមិត្តល្អជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីនជានិច្ច។
សូមជម្រាបជាថ្មី អាមេរិកបានបើកប្រតិបត្តិការយោធាពិសេស «Operation Absolute Resolve» នៅវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាទាំងកណ្តាលអធ្រាត្រថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦ ដោយចោទជា ប្រធានាធិបតីរូបនេះ ជាមេគ្រឿងញៀននិងនៅពីក្រោយក្រុមភេរវករដែលគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


