Connect with us

កីឡា

នេះ​លក្ខន្តិកៈ​នៃ​ការ​ប្រកួតពានរង្វាន់​ សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៩ ថ្នាក់ជាតិ

បានផុស

នៅ

គណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញច្បាប់ប្រកួតជាផ្លូវការសម្រាប់រដូវកាល​ទី​១៩ ឆ្នាំ ២០២៥-២០២៦ ខណៈបើធៀបនឹងរដូវកាលមុន គឺមិនមានអ្វីខុសគ្នាច្រើនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតវគ្គ ១៦ ក្រុម, វគ្គ ៨ ក្រុម និង វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវធ្វើឡើង ២ ជើង (ក្នុង​ដី និង​ក្រៅ​ដី)។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើឡើងមួយជើង​នៅ​ទឹក​ដី​កណ្តាល។ ការប្រកួតគ្រប់វគ្គទាំងអស់ បើក្រុមណាមានគ្រាប់បាល់ច្រើនជាងនឹងឡើងទៅវគ្គបន្ត។

នៅវគ្គ ១៦ ក្រុម និង វគ្គ​៨ ក្រុម ក្នុងករណីការប្រកួត ៩០ នាទីស្មើគ្នាទាំង ២ ជើង នឹងត្រូវទាត់ប៉េណាល់​ទី​ ១១ ម៉ែត្រ ដើម្បីកាត់សេចក្តីរកចាញ់ ឈ្នះតែម្តង។ ដោយឡែកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ក្នុងករណីលទ្ធផលស្មើគ្នា នឹងត្រូវបន្ថែមម៉ោង ១៥ នាទី ពីរដង ហើយប្រសិនបើនៅតែស្មើទៀត នោះទើបតម្រូវឱ្យទាត់ប៉េណាល់​ទី​ ១១ ម៉ែត្រ​កាត់​សេចក្តី។

ក្រឡេកមកមើលលក្ខន្តិកៈសម្រាប់​កីឡាករ​វិញ គឺក្រុម​នីមួយ​ៗ​អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​បាន​ ៦ នាក់ ហើយនៅក្នុងការប្រកួតត្រូវបានអនុញ្ញាតឱ្យដាក់កីឡាករ​បរទេស​លេង​នៅ​លើ​ទីលានចំនួន ៤ នាក់ និង​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​ ១ នាក់។ ក្រុម​នីមួយ​ៗ​អាច​ចុះ​ឈ្មោះ​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​ បាន​ ១ នាក់។ ចំណែកគ្រូបង្វឹក​ត្រូវ​មាន​សញ្ញាប័ត្រ​ទាប​បំផុត​កម្រិត​ C​ License។

គួរបញ្ជាក់ជាថ្មី ថា ការប្រកួតពានសម្តេចតេជោថ្នាក់ជាតិ លើកទី​១៩ រដូវកាល ២០២៥-២០២៦ ថ្នាក់​ជាតិ​ នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែ មករា រហូតដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម