ព័ត៌មានជាតិ
ទោះថ្ងៃសៅរ៍ ក៏ ACU នៅរង់ចាំទទួលយកឯកសារប្រកាសទ្រព្យ និងបំណុល
មិនគិតថ្ងៃសៅរ៍ ឬ អាទិត្យ អង្គភាពប្រឆាំងអំពើពុករលួយ នៅតែចាំទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់អ្នកជាប់កាតព្វកិច្ច តាមរបប២ឆ្នាំម្ដង ក្នុងឆ្នាំ២០២៦។ តួយ៉ាង គិតត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍ ទី១៧ ខែមករានេះ មានអ្នកមកដាក់ឯកសារប្រកាសចំនួន៣៣៤រូប។

លោក ព្រឹម រាជសុវណ្ណ សមាជិកក្រុមការងារទទួលបូកសរុបតួលេខប្រកាសទ្រព្យសម្បត្តិ និងបំណុល វេនថ្ងៃសៅរ៍ បានឱ្យដឹងថា គិតត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺបានទទួលឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចចំនួន៣៣៤រូប។ បើតាមលោក ព្រឹម រាជសុវណ្ណ ទិន្នន័យនេះបាននាំឱ្យវឌ្ឍនភាពការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបកើនឡើងដល់ ៧៤.៣៨% នៃចំនួនត្រូវប្រកាសសរុប១៩ ៨៨៧រូប។

សម្រាប់ក្រសួងស្ថាប័ន ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង គឺមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងខេត្តចំនួន១០ គឺខេត្តមណ្ឌលគិរី កែប កំពង់ស្ពឺ ព្រះសីហនុ ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង ត្បូងឃ្មុំ ប៉ៃលិន និងខេត្តសៀមរាប។
គួរបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ ពោលគឺពេញមួយខែមករា ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅចាំទទួលយកឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចទាំងអស់ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


