Connect with us

សេដ្ឋកិច្ច

​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី ​កើនដល់ ​២,៣ ​ពាន់លានដុល្លារ​

បានផុស

នៅ

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​សម្រេច​បានជាង​ ២,៣៤ ​ពាន់លានដុល្លារ ​នៅក្នុងឆ្នាំ ​២០២៥ ​កើនឡើង ៨៩% ​ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ខណៈកម្ពុជា​នៅតែបន្តរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-សិង្ហបុរី ​សម្រេចបាន ២,៣៤ ​ពាន់លានដុល្លារ កើនឡើង ៨៩% ក្នុងនោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ ប្រទេសសិង្ហបុរី មានតម្លៃ ៩២០ លានដុល្លារ កើនជាង ២០០% ចំណែកឯ ប្រទេសសិង្ហបុរី នាំចូលមកវិញមានតម្លៃ ១,៤២ ពាន់លានដុល្លារ កើន ៥០,៥០%។​

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ ទំហំ​ពាណិជ្ជកម្មកម្ពុជាមានកំណើន ​ឆ្លុះបញ្ចាំង​ថា ​កម្ពុជា​នៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានារនូវការផ្គត់ផ្គង់​ បង្កើតសក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និងរក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​ និង​ទីផ្សាររបស់ខ្លួន។​

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាមានប្រសាសន៍ថា ដោយ​សារមានតម្រូវការកើនឡើងរវាងប្រទេសទាំងពីរ ជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏បង្កើត​ចរន្តឱ្យមានការទិញ-លក់ ​ដើម្បីបំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។​

​លោកបណ្ឌិតបន្ថែមថា ​តម្រូវការកើនឡើង កើតចេញពីភាពត្រូវរ៉ូវគ្នា រវាងរដ្ឋ និងរដ្ឋ ដែលកើតចេញពីគោលនយោបាយការបរទេស និងទំនាក់ទំនងទ្វេ​ភាគីជាមួល​ដ្ឋាន។ ​

​សមត្ថភាពផលិតនៃប្រទេសទាំងពីរ ដែលកម្ពុជាមាន​សមត្ថភាព​ផ្គត់​ផ្គង់ច្រើន ឆ្លើយតបទៅនឹង​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់ ​ខណៈប្រទេសសិង្ហបុរី ក៏មាន​អ្នក​ផ្គត់ផ្គង់​គ្រប់គ្រាន់អាចផ្ដល់តាមតម្រូវការបាន។​

​លោកបណ្ឌិត ហុង វណ្ណៈ​ បន្ថែមថា៖ «​ប្រទេសសិង្ហបុរី ជាទីផ្សារមួយសំខាន់ ​ពីព្រោះសិង្ហបុរី ​ជាប្រទេស​ដែលមាន​ស្ដង់ដារខ្ពស់ ​ទាំងមនុស្ស ​និងរបៀបរបបនៃការរស់នៅ បើគេមានតម្រូវការ​ផលិតផល​កម្ពុជា មានន័យថា ផលិតផលកម្ពុជា ឆ្លើយ​តបទៅនឹងតម្រូវការរបស់សិង្ហបុរី ដែលជាគំរូមួយជំរុញឱ្យកម្ពុជា មានឧត្តមភាពប្រកួតប្រជែង​ជាមួយបណ្ដា​ប្រទេសផ្សេងៗទៀត»៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម