Connect with us

កីឡា

ក្រុម​បាត់ដំបង យូណៃធីត ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ក្នុង​ពានសម្តេច​តេជោ ដោយមោទនភាព រសៀល​នេះ

បានផុស

នៅ

ក្រុម​បាត់ដំបង យូណៃធីត មាន​មោទនភាព​ដែល​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លំដាប់​កំពូល​​នៅ​កម្ពុជា គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជើង​ទី១ វគ្គ​១៦ ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើកទី​១៩ វេលា​ម៉ោង ៣:៣០​នាទី រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ ២០២៦ នៅ​ទី​លាន​សាកលវិទ្យាល័យ​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​កម្រ​ដែល​ក្រុម​កម្រិត​ខេត្ត ដែល​មាន​ឱកាស​បាន​ប្រកួត​ជា​មួយក្រុម​កំពូល​នៅ​លីគ​បាល់ទាត់​កម្ពុជា។ ពាន​រង្វាន់​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កីឡាករ​បរទេស។ នេះ​ជាមោទនភាព​ដែល​កីឡាករ​កម្រិត​ខេត្ត​អាច​មាន​ឱកាស​ប្រកួត​ជា​មួយ​កីឡាករអាជីព​កម្រិត​ខ្ពស់។

មុន​ឈាន​ដល់​វគ្គ​ថ្នាក់​ជាតិ​ ក្រុម​បាត់ដំបង យូណៃធីត ទទួល​បាន​កៅអី​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ១០-០ លើ​ក្រុម​ខេត្ត​កំពង់ស្ពឺ ក្នុង​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ។ ចំណែក​ក្រុម​ថ្នាក់​ខេត្ត ៤ ផ្សេង​ទៀត​ដែល​ឡើង​មក​ដល់​​ថ្នាក់​ជាតិ ក្នុង​នាម​ជា​ក្រុម​ដែល​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទាំង ៤ ក្រុម។

សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៦​នេះ មាន​ក្រុម​នៃ​លីគ​កំពូល​កម្ពុជា ចំនួន ៤ ​ត្រូវ​ប្រកួត​​ជា​មួយ​ក្រុម​មក​ពីថ្នាក់​ខេត្ត។

  • ក្រុម​បាត់ដំបង យូណៃធីត vs ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ទី​លាន​សាកល​វិទ្យាល័យ បាត់ដំបង
  • ក្រុម​ខេត្ត​ត្បូងឃ្មុំ vs ភ្នំពេញ​ក្រោន នៅទីលាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់
  • ក្រុម​ឡាយអ៉ិនឃីង ខេត្តសៀមរាប vs បឹងកេត នៅ​កីឡដ្ឋាន អាគីហ៊ីរីកាតុ
  • ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី​ vs វិសាខា នៅ​ទី​លាន​វិទ្យាស្ថានជាតិ​អប់រំកាយ និង​កីឡា

ការ​ប្រកួត​នៅ​វេលា​ម៉ោង ៣:៣០នាទី រសៀលដូច​គ្នា៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម