Connect with us

កីឡា

កីឡាករ ២ នាក់វ័យក្មេងបំផុត មានឈ្មោះលេងក្នុងពានសម្តេចតេជោ ហ៊ុន សែន រដូវកាលនេះ

បានផុស

នៅ

ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ មានកីឡាការវ័យក្មេងបំផុតចំនួន ២ នាក់ ត្រូវបានក្រុមចុះឈ្មោះចូលលេង។

កីឡាករ ម៉ុន សាវិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតពានសម្តេចតេជោថ្នាក់ជាតិ វគ្គ ១៦ ក្រុមចុងក្រោយបានចាប់ផ្តើមបណ្តើរៗហើយ ខណៈកីឡាករវ័យក្មេងបំផុតរបស់ ព្រះខ័នរាជស្វាយរៀង កីឡាករ ម៉ុន សាវិ ក៏បានបង្ហាញខ្លួនជាផ្លូវការលើកដំបូងផងដែរ។

កីឡាករ ម៉ុន សាវិ របស់ ព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកជាកីឡាករមានវ័យក្មេងបំផុតក្នុងពានសម្តេចតេជោរដូវកាលនេះ ដោយមានវ័យ ១៦ ឆ្នាំ កើតថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០០៩។ កីឡាករបានបង្ហាញខ្លួនលើទីលានលើកដំបូង កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ នៅពេល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បាត់ដំបង យូណៃធីត ក្នុងលទ្ធផល ៥-២។ ពេលនោះខ្សែបម្រើរូបនេះ មានវ័យ ១៦ ឆ្នាំ ៣ ខែ និង ១៩ ថ្ងៃ។

កីឡាករ ម៉ុន សាវិ

ចំណែកកីឡាករ អ៉ី ហ្វៃហ្វតឌីន របស់ ភ្នំពេញហ្គាឡាក់ស៊ី ត្រូវបានចាត់ទុកជាកីឡាករមានវ័យក្មេងបំផុតទី ២ ក្នុងពានសម្តេចតេជោរដូវកាលនេះ ដោយគិតត្រឹមថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៦ នេះ មានវ័យ ១៦ ឆ្នាំ ៩ ខែ និង ២២ ថ្ងៃ (កើតនៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០០៩)។ អំឡុងការប្រកួតកាលពីថ្ងៃទី ២១ ខែ មករា ដែល ភ្នំពេញហ្គាឡាក់ស៊ី ចាញ់ វិសាខា ០-១៣ កីឡាករូបនេះក៏មានឈ្មោះនៅកៅអីបម្រុងផងដែរ ប៉ុន្តែរូបគេមិនទាន់បានបង្ហាញខ្លួននៅឡើយទេ៕

បញ្ជីឈ្មោះប្រកួតរវាង ភ្នំពេញហ្គាឡាក់ស៊ី និង វិសាខា

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម