Connect with us

ព័ត៌មានអន្ដរជាតិ

៥រូប​ដកចេញ ២នៅសល់៖ ការបោសសម្អាតទ្រង់ទ្រាយធំរបស់លោកស៊ី លើថ្នាក់ដឹកនាំកំពូលយោធា

បានផុស

នៅ

ក្នុងចំណាត់កំណែទម្រង់​ទ្រង់ទ្រាយ​ធំ​នៃ​ថ្នាក់ដឹកនាំយោធាចិនដែលមិនធ្លាប់មានពីមុនមក ប្រធានាធិបតី ស៊ី ជីនពីង បានធ្វើការរុះរើស្នូលបញ្ជាការនៃ​គណៈកម្មាធិការយោធាមជ្ឈិម (CMC)។ បន្ទាប់ពីការចាប់ខ្លួនមន្ត្រីយោធាខ្ពស់បំផុតរបស់ជាតិកាលពីចុងសប្តាហ៍មុន ស្ថាប័នដែលមានសមាជិក​៧រូបនេះ ឥឡូវនេះនៅសល់តែ​២​រូបប៉ុណ្ណោះ គឺលោក ស៊ី ជីនពីង ផ្ទាល់ និងប្រធានផ្នែកស៊ើបអង្កេតផ្ទៃក្នុងរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសភាព CMC ឆ្នាំ២០២២ ត្រូវបានកម្ទេចស្ទើរតែទាំងស្រុង។ «បុគ្គលទាំង៥ ដែលត្រូវបានដកចេញ» គឺជាអតីតឆ្អឹងខ្នងនៃកងទ័ពរំដោះប្រជាជនចិន (PLA) ដូចជា ១. នាយឧត្តមសេនីយ៍ Zhang Youxia អនុប្រធានទី១ ត្រូវបានដកតំណែង និងឃាត់ខ្លួននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ពីបទ «ក្បត់ទំនុកចិត្ត» និងលួចបញ្ចេញការសម្ងាត់នុយក្លេអ៊ែរ ២. នាយឧត្តមសេនីយ៍ Liu Zhenli ត្រូវបានដកតំណែង និងឃាត់ខ្លួនជាមួយលោក Zhang Youxia ដោយ​លោកគឺជាអ្នកទទួលបន្ទុកផែនការប្រយុទ្ធ ៣. នាយឧត្តមសេនីយ៍ He Weidong ត្រូវបានដេញចេញកាលពីខែតុលា ឆ្នាំ២០២៥ ពីបទពុករលួយ និងបញ្ហានយោបាយ ៤. នាយឧត្តមនាវី Miao Hua ត្រូវបានដេញចេញកាលពីខែតុលា ឆ្នាំ២០២៥ ដោយ​លោកជាអ្នកត្រួតពិនិត្យភាពស្មោះត្រង់ខាងមនោគមវិជ្ជា និង ៥. នាយឧត្តមសេនីយ៍ Li Shangfu អតីតរដ្ឋមន្ត្រីការពារជាតិ ត្រូវបានដកតំណែងក្នុងឆ្នាំ២០២៣ និងបណ្ដេញ​ចេញជាផ្លូវការក្នុងឆ្នាំ២០២៤។

អ្នកដែលនៅសេសសល់៖ តើអ្នកណាខ្លះនៅកាន់អំណាច?

បច្ចុប្បន្ន មានតែបុគ្គល២រូបប៉ុណ្ណោះដែលកំពុងដឹកនាំកងទ័ពដ៏ធំបំផុតរបស់​មហាយក្ស​អាស៊ី​មួ​យ​នេះ គឺ​ លោក ស៊ី ជីនពីង ដែល​ជា​ប្រធាន និង​មេបញ្ជាការកំពូលស៊ីវិល ដែលបច្ចុប្បន្នកាន់អំណាចផ្ដាច់មុខទាំងស្រុង និងនាយឧត្តមសេនីយ៍ Zhang Shengmin អនុប្រធាន និងជាប្រធានគណៈកម្មការវិន័យយោធា ហើយ​លោក​គឺជាអ្នកស៊ើបអង្កេតដែលជួយជំរុញ​ឲ្យ​មានការដកតំណែងមិត្តរួមការងារ​៥នាក់ផ្សេងទៀត។

អ្វីទៅជា CMC?

គណៈកម្មាធិការយោធាមជ្ឈិម គឺជា «ខួរក្បាល» នៃកងទ័ពចិន។ ខុសពីយោធានៅបណ្តាប្រទេសលោកខាងលិចដែលរាយការណ៍ទៅក្រសួងការពារជាតិ កងទ័ពចិនរាយការណ៍ផ្ទាល់ទៅបក្សកុម្មុយនិស្តតាមរយៈ CMC នេះឯង។ ស្ថាប័ននេះគ្រប់គ្រងកូដអាវុធនុយក្លេអ៊ែរ ការតែងតាំងឧត្តមសេនីយ៍ និងការសម្រេចចិត្តលើសង្គ្រាម ឬសន្តិភាព។ ការដកសមាជិក ៥នាក់ក្នុងចំណោម៧នាក់ បង្ហាញថា លោក ស៊ី ជីនពីង លែងមានទំនុកចិត្តលើ «ក្រុមអ្នកចាស់វស្សា» ហើយចង់ដឹកនាំកងទ័ពតាមរយៈក្រុមតូចមួយដែលស្មោះត្រង់ជា​ទី​បំផុតតែ​​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម