Connect with us

សេចក្ដីជូនដំណឹង

មន្ទីរពេទ្យ Sunway Medical Centre ពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាល ម៉ាឡេស៊ី-កម្ពុជា តាមរយៈការតាំងពិព័រណ៍លើកដំបូង

បានផុស

នៅ

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ មន្ទីរពេទ្យ Sunway Medical Centre, Sunway City (SMC) ដែលជាមន្ទីរពេទ្យឯកជនកម្រិតខ្ពស់បំផុត និងធំបំផុតនៅប្រទេសម៉ាឡេស៊ី បានបើកដំណើរការដោយជោគជ័យនូវពិព័រណ៍ Sunway Medical City Expo 2026 ជាលើកដំបូង ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅ AEON Mall 2 ទីក្រុងភ្នំពេញ ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាល និងទេសចរណ៍វេជ្ជសាស្ត្រ រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍នេះត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដោយមានវត្តមាន លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ មន្ទីរពេទ្យ និងសុខាភិបាលនៃ Sunway Healthcare Group តំណាងឱ្យ SMC។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីដៃគូយុទ្ធសាស្ត្ររបស់ Sunway នៅកម្ពុជា រួមមាន AirAsia Cambodia និង Tourism Malaysia ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការទទួលយកសេវាថែទាំសុខភាព និងការធ្វើដំណើរទេសចរណ៍វេជ្ជសាស្ត្រផងដែរ។

ក្នុងរយៈពេលបីថ្ងៃនៃពិព័រណ៍នេះបានបង្ហាញឱ្យឃើញថា មន្ទីរពេទ្យ Sunway Medical Centre, Sunway City គឺជាគោលដៅសុខាភិបាលឈានមុខគេសម្រាប់អ្នកជំងឺពីប្រទេសកម្ពុជា ខណៈដែលបង្ហាញពីប្រព័ន្ធអេកូស៊ីអឹមរួមបញ្ចូលគ្នារបស់ Sunway ដែលរួមមាន Sunway Sanctuary សួនកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងវិស័យអប់រំផងដែរ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងការស្វែងរកសេវាព្យាបាល និងសុខមាលភាពនៅទីក្រុងគូឡាឡាំពួរ។

ក្នុងពេលថ្លែងសុន្ទរកថា នៅពិធីបើក លោកវេជ្ជបណ្ឌិត Khoo Chow Huat បានមានប្រសាសន៍ថា៖ “Sunway Medical City Expo 2026 គឺជាវេទិកាមួយដើម្បីនាំយកព័ត៌មានផ្នែកសុខាភិបាលដែលអាច ជឿទុកចិត្តបានឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកជំងឺពីប្រទេសកម្ពុជា ខណៈដែលកំពុងពង្រឹងទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ក្នុងការទទួលបានសេវាថែទាំសុខភាព ទេសចរណ៍ វេជ្ជសាស្ត្រ និងការគាំទ្រសម្រាប់អ្នកជំងឺផ្ទាល់”។

ស្របពេលជាមួយនឹងការរៀបចំពិព័រណ៍នេះ មន្ទីរពេទ្យ Sunway Medical Centre, Sunway City ក៏បានប្រកាសអំពីភាពជាដៃគូថ្មីជាមួយ Forte Insurance, FTB Bank និង AIA Cambodia ដោយមានគោល​បំណងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរការរបស់អ្នកជំងឺ សម្រួលដល់សេវាសុខាភិបាលឆ្លងដែន និងធ្វើឲ្យបទពិសោធន៍របស់អ្នកជំងឺជារួមកាន់តែប្រសើរ។

គម្រោងនានារួមមាន ដំណោះស្រាយទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ ជាមួយដៃគូធនាគារក្នុងស្រុក ក៏បង្ហាញពីការប្ដេជ្ញាចិត្តរបស់ SMC ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺផងដែរ។

ក្នុងអំឡុងពិព័រណ៍ អ្នកចូលរួមក៏អាចជួបជាមួយអ្នកតំណាងរបស់ SMC ដើម្បីទទួលបានព័ត៌មានវេជ្ជសាស្ត្រ ការរៀបចំការណាត់ជួបពេទ្យ និងស្វែងយល់ពីកញ្ចប់ពិសេសផ្សេងៗ និងចូលរួមសកម្មភាពជាច្រើន រួមមានការពិនិត្យជាតិស្ករក្នុងឈាម ការពិនិត្យលើ BMI ការពិនិត្យភ្នែក ព្រមទាំងការបង្ហាញអំពីអាជីវកម្ម និងកម្មវិធីចាប់រង្វាន់ផ្សេងៗនៅទីតាំងផ្ទាល់។

ពិព័រណ៍នេះក៏បានផ្តល់ជូនសម្រាប់អ្នកចូលរួមនូវទិដ្ឋភាពដ៏ទូលំទូលាយអំពីសេវាសុខាភិបាលដែលមាន នៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City ព្រមទាំងអាចស្វែងយល់អំពីសេវាកម្មផ្សេងៗរបស់ Sunway លើបដិសណ្ឋារកិច្ច សុខុមាលភាព ការកម្សាន្ត និងការអប់រំផងដែរ៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម