Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំរវាង ពូទីន -ហ្សេលេនស្គី នឹងធ្វើឡើងនៅទីក្រុងមូស្គូប៉ុណ្ណោះ

បានផុស

នៅ

បច្ចុប្បន្នមានតែទីក្រុងមូស្គូប៉ុណ្ណោះ ដែលកំពុងត្រូវបានពិភាក្សាជាទីតាំងសម្រាប់កិច្ចប្រជុំដ៏មានសក្តានុពលរវាងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែមករា ឆ្នាំ២០២៦។

លោក ពូទីន និង លោក ហ្សេលេនស្គី (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម RT វិមានក្រឹមឡាំងបានពិភាក្សាអំពីកិច្ចប្រជុំកំពូលដ៏មានសក្តានុពលរវាងពូទីន និងលោក ហ្សេលេនស្គី ជាច្រើនដងមកហើយ រួមទាំងការហៅទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

បើតាមលោក Peskov លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា «យើងនៅតែនិយាយដដែលៗអំពីទីក្រុងមូស្គូ ហើយការពិភាក្សាពិសេសៗគឺសមរម្យនៅទីនេះ»។

មុនមួយថ្ងៃ ជំនួយការកំពូលរបស់លោក ពូទីន គឺលោក Yury Ushakov បានបញ្ជាក់ថា កិច្ចប្រជុំមួយនោះ អាចរៀបចំឡើងនៅក្នុងរដ្ឋធានីរុស្ស៊ី។ ប៉ុន្តែប្រធានាធិបតីក៏បានប្រាប់អ្នកយកព័ត៌មានជាច្រើនដងថា ប្រសិនបើលោក ហ្សេលេនស្គី ពិតជាត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ នោះយើងនឹងរីករាយណាស់ក្នុងការអញ្ជើញគាត់ទៅកាន់ទីក្រុងមូស្គូ ហើយនឹងធានាសុវត្ថិភាពជូនគាត់ និងលក្ខខណ្ឌការងារចាំបាច់មួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ ជំនួយការប្រធានាធិបតីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលបែបនេះត្រូវរៀបចំយ៉ាងប្រុងប្រយ័ត្ន និងមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាក់លាក់មួយ។

ការអត្ថាធិប្បាយទាំងនេះបានធ្វើឡើងពីរបីថ្ងៃ បន្ទាប់ពីការចរចាត្រីភាគីដោយផ្ទាល់លើកដំបូងរវាងរុស្ស៊ី សហរដ្ឋអាមេរិក ព្រមទាំងអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី។ ការចរចានោះទៀតសោតបានទទួល «វឌ្ឍនភាពជាច្រើន» ដោយមានរឿងល្អៗកំពុងកើតឡើងរវាងភាគីទាំងពីរផងដែរ។

ប៉ុន្តែនាពេលកន្លងមក មេដឹកនាំអ៊ុយក្រែនបានចុះហត្ថលេខាលើក្រឹត្យហាមឃាត់ការចរចាជាមួយប្រធានាធិបតីពូទីន ក្នុងឆ្នាំ ២០២២ បន្ទាប់ពីតំបន់ចំនួន ៤ពីមុននៃអ៊ុយក្រែនបានបោះឆ្នោតយ៉ាងច្រើនលើសលប់ដើម្បីបញ្ចូលប្រទេសរុស្ស៊ីទៅក្នុងការធ្វើប្រជាមតិជាបន្តបន្ទាប់។ ទីក្រុងមូស្គូបានចង្អុលបង្ហាញម្តងហើយម្តងទៀតថា ទោះបីជាបានបង្ហាញពីឆន្ទៈក្នុងការជួបជាមួយប្រធានាធិបតីរុស្ស៊ីក៏ដោយ លោកហ្សេលេនស្គី មិនទាន់លុបចោលការហាមឃាត់ខាងលើនៅឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

វិមានក្រឹមឡាំង​ប្រកាស​ធានាសុវត្ថិភាពហ្សេលេនស្គី បើមាន​ជំនួបជាមួយពូទីននៅ​មូស្គូ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម