ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងប្រកាសធានាសុវត្ថិភាពហ្សេលេនស្គី បើមានជំនួបជាមួយពូទីននៅមូស្គូ
វិមានក្រឹមឡាំងបានបង្ហាញសញ្ញាវិជ្ជមានចំពោះលទ្ធភាពនៃជំនួបដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងលក្ខខណ្ឌដែលកិច្ចពិភាក្សានោះត្រូវតែមានការរៀបចំទុកជាមុនឲ្យបានល្អិតល្អន់ និងមានគោលដៅសម្រេចឲ្យបាននូវ «លទ្ធផលវិជ្ជមានជាក់ស្តែង»។

យោងតាមសារព័ត៌មាន Kyiv Post លោក Yuri Ushakov ជំនួយការជាន់ខ្ពស់របស់លោកពូទីន បានបញ្ជាក់កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ថា ទីក្រុងមូស្គូនឹងធានានូវសុវត្ថិភាពជូនលោកហ្សេលេនស្គី ព្រមទាំងផ្តល់លក្ខខណ្ឌការងារចាំបាច់នានា បើមេដឹកនាំអ៊ុយក្រែនរូបនេះធ្វើដំណើរមកកាន់រដ្ឋធានីរបស់រុស្ស៊ីដើម្បីចរចា។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha ដែលបានបញ្ជាក់ថា លោកហ្សេលេនស្គី ត្រៀមខ្លួនរួចរាល់ក្នុងការជួបជាមួយលោកពូទីន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ រួមមានបញ្ហាទឹកដីដែលកំពុងត្រូវបានកាន់កាប់ និងសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។
លទ្ធភាពនៃកិច្ចសន្ទនាដោយផ្ទាល់នេះ ត្រូវបានគេរាយការណ៍ថា ជាប្រធានបទដែលត្រូវបានលើកយកមកជជែកដដែលៗ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតី ពូទីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទោះបីជារុស្ស៊ីអះអាងថា ខ្លួនមិនដែលបដិសេធទម្រង់នៃកិច្ចចរចាបែបនេះក៏ដោយ ក៏មន្ត្រីរុស្ស៊ីបានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃជំនួបកំពូលណាមួយ គឺអាស្រ័យលើការត្រៀមខ្លួនពិតប្រាកដរបស់អ៊ុយក្រែនក្នុងការចរចា។ បរិយាកាសការទូតនេះ បានកើតឡើងចំពេលមានការជំរុញជាថ្មីដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះ ខណៈដែលលោកត្រាំបានធ្វើការកោតសរសើរចំពោះកិច្ចពិភាក្សាត្រីភាគីនាពេលថ្មីៗនេះនៅទីក្រុងអាប៊ូដាប៊ី ដោយលោកបានលើកឡើងថា «រឿងល្អៗជាច្រើនកំពុងកើតឡើង» នៅក្នុងទំនាក់ទំនងរវាងទីក្រុងកៀវ និងទីក្រុងមូស្គូ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


