Connect with us

កីឡា

ប្រកួត​ថ្ងៃ​ស្អែក វិសាខា បើក​ឲ្យ​ចូល​មើល​សេរី ខណៈ នៅភ្នំពេញក្រោន ទិញ​សំបុត្រ១ ថែម១

បានផុស

នៅ

នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នឹង​រក​ឃើញ​ក្រុមចំនួន ៣ មុន​គេ​បាន​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ ឆ្នាំ ២០២៥-២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជើង​ទី​២ វេលា​ម៉ោង​ ៦ ល្ងាច​​​ ក្រុម​វិសាខា បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ក្រុម ភ្នំពេញហ្គាឡាក់ស៊ី។ ការ​ប្រកួត​នេះ អ្នក​គាំទ្រ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​គឺ​ម្ចាស់​ផ្ទះ​មិន​លក់​សំបុត្រ​ឡើយ។ កាល​ពី​ជើង​ទី១ វិសាខា បាន​យក​ឈ្នះ ភ្នំពេញហ្គាឡាក់ស៊ី ដោយ​លទ្ធផល​ធំធេង ១៣-០ ដូច្នេះ​នៅ​ជើង​ទី​២​នេះ ពួក​គេ​នឹងមិន​ពិបាក​ឡើយ។

វេលា​ម៉ោង​ដំណាល​គ្នា​នេះ ភ្នំពេញក្រោន បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម ខេត្តត្បូងឃ្មុំ។ ការ​ប្រកតួត​នេះ ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន ក៏​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ដែរ​គឺ រាល់​អ្នក​គាំទ្រ​ទិញ​សំបុត្រ ១ ទទួល​បាន ១ សំបុត្រ​​ទៀត។ កាល​ពី​ជើង​ទី​១ ភ្នំពេញក្រោន បាន​ឈ្នះ ក្រុម​ខេត្ត​ត្បូងឃ្មុំ ដោយ​លទ្ធផល ៣-០ ហើយ​ជើង​ទី ២ ​នេះ​ក៏​មិន​មាន​អ្វី​ជា​ឧបសគ្គ​ធំ​ដែរ។

បន្ទាប់​ពី​ជើង​ទី១ ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៩-០ ក្រុម បឹងកេត នឹង​ទទួល​ក្រុម ឡាយអ៉ិនឃីង ខេត្តសៀមរាប វេលា​ម៉ោង​ ៦ ​ល្ងាច​នៅ​ពហុកីឡដ្ឋាន​ជាតិ​​អូឡាំពិក​។ ការ​ប្រកួត​នេះ​ទំនង​ជា បឹងកេត រក​បាន​គ្រាប់​បាល់​ច្រើន​ទៀត ប្រសិន​បើ​ពួក​គេ​ចង់។

ចំណែក ក្រុមព្រះខ័ន​រាជ​ស្វាយរៀង មិន​ទាន់​ប្រកួត​ជើង​ទី២ ជា​មួយ ក្រុម​បាត់ដំបង​ យូណៃធីត ទេ ដោយសារ​ជាប់​ភារកិច្ច​ក្នុង​ពាន​រង្វាន់​អន្តរជាតិ ASEAN Club Championship ជា​មួយ​ក្រុម​ម្ចាស់ Lion City Sailors របស់​សិង្ហបុរី នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ។

កម្មវិធី​ប្រកួត

  • វិសាខា vs ភ្នំពេញហ្គាឡាក់ស៊ី នៅ​កីឡដ្ឋាន​ វិសាខា
  • ភ្នំពេញក្រោន vs ខេត្តត្បូងឃ្មុំ នៅ​កីឡដ្ឋាន ភ្នំពេញក្រោន
  • បឹងកេត vs ឡាយអ៊ិនឃីង ខេត្តសៀមរាប នៅ​ពហុកីឡដ្ឋាន​ជាតិ ​អូឡាំពិក

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម