ព័ត៌មានអន្ដរជាតិ
វៀតណាមកើបចំណូលជាង ៦ ប៊ីលានដុល្លារ ពីការនាំចេញទំនិញកសិកម្មនៅខែមករា
ការនាំចេញទំនិញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាមបានកើនឡើងរហូតដល់ទៅ ២៩,៥% កាលពីខែមករា ជាមួយនឹងចំណូលជិតដល់ ៦,៥១ ប៊ីលានដុល្លារ ទោះជាទីផ្សារសកលមានការប្រែប្រួលក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

ក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងពីតួលេខនេះ ក្នុងសន្និសីទស្តីពីដំណើរការផលិតកម្ម និងអាជីវកម្មប្រចាំខែមករា កាលពីថ្ងៃព្រហស្បតិ៍។
កំណើនដ៏ខ្លាំងក្លានៃការនាំចេញទំនិញកសិកម្មនៅដើមឆ្នាំយ៉ាងដូច្នេះ គូសបញ្ជាក់ពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់វិស័យនេះក្នុងការគ្រប់គ្រង ការរៀបចំផលិតកម្ម និងការពង្រីកទីផ្សារ។
អាស៊ីនៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ដែលរួមចំណែក ៤៥,៣% នៃតម្លៃនាំចេញសរុប ហើយបន្ទាប់មកគឺអាមេរិក អឺរ៉ុប អាហ្វ្រិក និងអូសេអានី។ បើតាមទីផ្សារនីមួយៗ ប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន នៅតែជាគោលដៅធំបំផុតទាំង៣សម្រាប់ផលិតផលកសិកម្មវៀតណាម។
ផលិតផលកសិកម្មសំខាន់ៗមួយចំនួនបានកត់ត្រាកំណើនខ្លាំងនៅក្នុងខែមករា រួមមានកាហ្វេ កៅស៊ូ តែ អង្ករ ផ្លែឈើ និងបន្លែ គ្រាប់ស្វាយចន្ទី និងម្រេច ដោយមានការកើនឡើងទាំងបរិមាណ និងតម្លៃ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


