Connect with us

កីឡា

ក្រុម​បាល់ទាត់ Mate JR Sport Club កំពុង​បណ្តុះ​បណ្តាល​​យុវជន​ជា​​ច្រើនឲ្យ​បោះ​ជំហាន​ទៅ​ជា​កីឡាករ​អាជីព

បានផុស

នៅ

ក្រុម​បាល់ទាត់ Mate JR Sport Club ​កំពុង​បណ្តុះបណ្តាល​​ថ្នាល​យុវជន​​នៅ​រាជធានី​ភ្នំពេញ​​ជា​ច្រើន​នាក់​រហូត​មាន​យុវជន​​មួយ​ចំនួន​​ទទួល​បាន​ឱកាស​ចូល​​រួម​ជា​មួយ​ក្រុម​​ថ្នាល​យុវជន​របស់​ក្លិប​អាជីព​​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​​ស្រី គង់ ផល្លា ​មាន​កូនប្រុសម្នាក់ ​កំពុង​ហ្វឹកហាត់​នៅ​ក្រុម Mate JR បានឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ឲ្យ​កូន​ចូល​ហ្វឹក​ហាត់​កីឡា​បាល់ទាត់​​នៅ Mate JR Sport Club ដែល​មាន​ទី​តាំង​ស្ថិត​នៅបុរីប៉េងហួត រយៈ​ប្រមាណ ៤ ឆ្នាំ​មក​ហើយ។ ការ​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​បាន​ប្រមាណ ៦ ខែ​ដំបូង កូន​របស់​អ្នក​ស្រី​ត្រូវ​ធ្វើ​តេស្ត​ជាប់ និង​ជ្រើស​រើស​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​អាល្លឺម៉ង់​រយៈ​ពេល​មួយ​ខែ​ ក្នុង​ចំណោម​យុវជន​កម្ពុជា​ចំនួន ១២​នាក់។

អ្នក​ស្រី​បានបន្ត​ថា តាម​អ្នក​ស្រី​ដឹង ​មានក្មេង​ៗ​​ជា​ច្រើន​កំពុង​ហ្វឹក​ហាត់​នៅ Mate JR Sport Club។ ទាំង​នេះ​ហើយ​ដែល​ជួយ​បើក​ផ្លូវ​​ឲ្យ​កុមារ​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅ​រក​ការ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាក់​ស្តែង​មាន​យុវជន​ជា​ច្រើន​បាន​ធ្វើ​តេស្ត​ជាប់​នៅ​ក្រុម​យុវជន​របស់​ក្លិប​អាជីពមាន​ដូច​ជា​ ​វិសាខា ព្រះ​ខ័ន​រាជ​ស្វាយរៀង និងកង​យោធពលខេមរភូមិន្ទ ជា​ដើម។ ជាមួយ​គ្នា​នេះ យុវជន​ជា​ច្រើន​នាក់​ទទួល​បាន​ឱកាស​ទៅ​ហ្វឹក​ហាត់​ និង​ប្រកួត​នៅ​ក្រៅ​ប្រទេស។

ជា​មួយ​គ្នា​នេះ អ្នក​ស្រី ហែម វ៉ាន់ណៃ ​ដែល​មាន​កូន​ប្រុស ​៣ នាក់​កំពុង​ហ្វឹកហាត់​នៅ​ Mate JR បាន​យល់​ថា៖«ខ្ញុំ​រីករាយ​ដែល​ក្លិប​ Mate JR បណ្តុះ​បណ្តាល​ថ្នាល​យុវជន​កម្ពុជា ពីព្រោះ​​​​ក្រុម​​មាន​ ​​គ្រូៗ​ល្អ​ច្រើន មាន​សកម្មភាព​ប្រកួត​ច្រើន មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ជាមួយ​ក្មេងៗ ធ្វើ​ឱ្យ​ក្មេងៗ​មាន​ភាព​រីករាយ។ កូន​ៗ​របស់​អ្នក​ស្រី​ទាំង ៣ នាក់​បាន​កំពុង​អភិវឌ្ឍ​ខ្លួន​យ៉ាង​ល្អ​ទាំង​កាយ​សម្បទា ស្មារតី និង​សុខភាព។

យុវជន ម៉ាក សុទ្ធាពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្លិប​បាល់ទាត់ Mate JR Sport Club បាននិយាយ​ថា ខ្លួន​ពិត​​ជា​រីករាយ​ដែល​​ទទួល​បាន​ដៃ​គូ​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​​នឹង​ជួយ​​ឲ្យ​ក្រុម​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បណ្តុះ​បណ្តាល​ថ្នាល​ឲ្យ​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន ឃ្លាត​ឆ្ងាយពី​ការ​ប្រើ​ប្រាស់​ពេល​វេលា​ឥត​ប្រយោជន៍។​

យុវជន ម៉ាក សុទ្ធាពិសិដ្ឋ ​ក៏​ជា​សមាជិក​របស់​ក្រុម​ U16 វិសាខា ដែល​កំពុង​លេង​​ក្នុង​លីគ​យុវជន​កម្ពុជា​អាយុ១៦ ឆ្នាំ (Cambodian Youth League 2026) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​រាប់​រយ​នាក់​អស់​រយៈ​ពេល​ជា​ច្រើន​នាក់ ក្រុម​ Mate JR Sport Club ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សហគមន៍​ និងការរ​​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុម​ហ៊ុន​ឯកជន​ក្នុង​​នោះ​មាន​ធនាគារស៊ីអាយអិមប៊ី​រយៈ​ពេល​ ១ ឆ្នាំ ដើម្បី​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ធន​ធាន​កីឡាករ កីឡាការិនី​បាល់ទាត់​នៅ​កម្ពុជា។ ក្លិបបាល់ទាត់ Mate JR Sport Club ក្រៅពី​បណ្តុះបណ្តាល​យុវជន​ថ្នាល​ ដោយ​គ្រូ​បង្វឹក​ខ្មែរ និងបរទេស​ដែល​មាន​បទពិសោធន៍​​ច្រើន​ ក៏​មាន​ចូលរួម​ប្រកួត​ប្រជែង​តាម​ពានរង្វាន់​យុវជន​នានា នៅ​ក្នុង​ប្រទេស​ផង​ដែរ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម