ព័ត៌មានអន្ដរជាតិ
ប្រទេសមានអ្នកឆ្លង កូវីដ ច្រើនជាងគេទី ២ នៅអាស៊ាន រកឃើញករណីថ្មីជិត ៩ ពាន់នាក់ក្នុងរយៈពេលមួយថ្ងៃ
ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៩៧១,០៤៩ ករណីហើយ បន្ទាប់ពីក្រសួងសុខាភិបាល (DOH) បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៨,៧៦៧ ករណីនៅថ្ងៃព្រហស្បតិ៍នេះ ។
ទន្ទឹមនោះ DOH បាននិយាយថា អ្នកជំងឺ ១០៥ នាក់ទៀតបានស្លាប់ដោយសារវីរុសនេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងសរុបដល់ ១៦,៣៧០ នាក់ ។

បន្ថែមពីនេះ ទីក្រុងម៉ានីលដែលមានប្រជាជនរស់នៅជិត ១៤ លាននាក់ នៅតែជាចំណុចកណ្តាលនៃការផ្ទុះឡើងនេះ ហើយទីក្រុងនេះសំបូរទៅដោយអ្នកជំងឺកំពុងសម្រាកព្យាបាល និងករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
ប្រទេសហ្វីលីពីនដែលមានប្រជាជនប្រមាណ ១១០ លាននាក់ បានធ្វើតេស្តលើមនុស្សជាង ១០.៥ លាននាក់ ចាប់តាំងពីមានការផ្ទុះឡើងកាលពីខែមករា ឆ្នាំ ២០២០ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ហ្វីលីពីន ក៏មិនថមថយដែរ ថ្ងៃនេះរកឃើញអ្នកឆ្លង កូវីដ ជាង ១២,០០០ ករណី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


