ព័ត៌មានអន្ដរជាតិ
ជប៉ុនរឹបអូសនាវានេសាទខុសច្បាប់ចិនមួយគ្រឿង ចូលក្នុងដែនទឹកតំបន់សេដ្ឋកិច្ចក្រុងតូក្យូ
អាជ្ញាធរជប៉ុនបានរឹបអូសកប៉ាល់នេសាទចិនមួយគ្រឿង និងចាប់ខ្លួនប្រធានក្រុម ដោយសារពួកគេមិនស្តាប់បញ្ជា និងការត្រួតពិនិត្យរបស់អាជ្ញាធរជលផល ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែនសមុទ្ររបស់ប្រទេសជប៉ុន។ នេះបើតាមមន្រ្តីជប៉ុន កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

ខណៈប្រទេសជប៉ុនបានរឹបអូសកប៉ាល់នេសាទរបស់កូរ៉េខាងត្បូង និងតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
យ៉ាងណាហេតុការណ៍នេះ ជាហេតុការណ៍ដំបូង បន្ទាប់ពីការចាប់នាវាចិនចាប់តាំងពីឆ្នាំ ២០២២ និងនាំឱ្យមានភាពតានតឹងរវាងទីក្រុងតូក្យូ និងប៉េកាំង ជាពិសេសបន្តមានជម្លោះការទូតដ៏ជូរចត់រវាងប្រទេសទាំងពីរជាបន្តបន្ទាប់កាលពីចុងឆ្នាំមុន។
យោងតាម Kyodo News ទីភ្នាក់ងារជលផលរបស់ប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រថាប្រធានក្រុមទូកនោះជាជនជាតិចិនអាយុ ៤៧ ឆ្នាំ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទ «ព្យាយាមគេចពីការត្រួតពិនិត្យនៅលើនាវា ក្នុងដែនទឹកនៃខេត្ត Nagasaki ភាគនិរតីរបស់ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ មានចម្ងាយប្រហែល ១៦៥គីឡូម៉ែត្រ ពីភាគនិរតីនៃកោះ Meshima »។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ប្រធានក្រុមរបស់កប៉ាល់ត្រូវបានបញ្ជាឱ្យឈប់ត្រួតពិនិត្យដោយប្រធានជលផល ប៉ុន្តែកប៉ាល់មិនបានអនុវត្តតាម ហើយព្យាយាមរត់គេចខ្លួន។ ហេតុដូច្នេះហើយបានជាប្រធានក្រុមត្រូវបានចាប់ខ្លួននៅថ្ងៃដដែលនោះ»។
គួរឱ្យដឹងថា មានមនុស្ស១០នាក់ទៀត នៅលើកប៉ាល់នៅពេលប្រតិបត្តិការណ៍។
សារព័ត៌មានរដ្ឋជប៉ុន NHK បាននិយាយថា កប៉ាល់នេះអាចចាប់ត្រីបានក្នុងបរិមាណដ៏ច្រើន ជាពិសេសត្រីសមុទ្រកម្រ។
ភ្នាក់ងារជប៉ុន NHK បានបន្តថា៖ «ក្រុមជលផលសង្ស័យថា ទូកនេះអាចចូលទៅក្នុង EEZ (តំបន់សេដ្ឋកិច្ចផ្តាច់មុខ) របស់ប្រទេសជប៉ុន ដើម្បីធ្វើការនេសាទខុសច្បាប់»។
យ៉ាងណា ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ។
គួរបញ្ជាក់ថា ប្រទេសចិនមានជម្លោះដែនទឹកច្រើនដង ជាមួយប្រទេសជប៉ុន ហើយហេតុការណ៍ដដែលៗជុំវិញប្រជុំកោះ Senkaku របស់ជប៉ុន ត្រូវបានគេស្គាល់ថាជាប្រជុំកោះ Diaoyu ក្នុងប្រទេសចិន។
ប្រធានលេខាធិការជប៉ុន លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា៖ « ប្រទេសជប៉ុននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយនាវាបរទេស»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


