ព័ត៌មានអន្ដរជាតិ
WHO ទទូចដល់ប្រទេសនៅអាហ្វ្រិក កុំទាន់បំផ្លាញវ៉ាក់សាំងកូវីដផុតកំណត់ ទុកអាចប្រើបាន
អង្គការសុខភាពពិភពលោក (WHO) បានទទូចដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក កុំឲ្យបំផ្លាញវ៉ាក់សាំងកូវីដ-១៩ ដែលប្រហែលជាផុតកំណត់ហើយ។
បណ្តាប្រទេសទាំងនោះ ត្រូវបានគេប្រាប់ឲ្យរក្សាទុកវ៉ាក់សាំង ហើយរង់ចាំការណែនាំបន្ថែម។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡាវីនិងស៊ូដង់ខាងត្បូង និយាយថា ពួកគេនឹងបំផ្លាញចោលវ៉ាក់សាំង Oxford-AstraZeneca ចំនួន៧០,០០០ដូស ដោយសារតែពួកគេផុតកំណត់កាលពីពាក់កណ្តាលខែមេសា។
ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាហ្វ្រិក (Africa CDC) បាននិយាយថា ខ្លួនត្រូវបានធានាថា ដូសទាំងនេះគឺមានសុវត្ថិភាពក្នុងការប្រើប្រាស់។
វ៉ាក់សាំងជាច្រើន អាចត្រូវបានប្រើប្រាស់រហូតដល់ទៅ៣៦ខែបន្ទាប់ពីការផលិត ប៉ុន្តែដោយសារតែវ៉ាក់សាំងកូវីដគឺថ្មី ដូច្នេះមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពរបស់វាក្នុងរយៈពេលយូរជាងនេះទេ។
យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង នៅទូទាំងទ្វីបអាហ្រ្វិក មានភាពយឺតយ៉ាវដោយសារតែបញ្ហានៃការផ្គត់ផ្គង់ និងភាពមន្ទិសង្ស័យអំពីវ៉ាក់សាំង។
លោក John Nkengasong នាយក Africa CDC បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា “ការអំពាវនាវរបស់ខ្ញុំចំពោះរដ្ឋជាសមាជិកគឺថា ប្រសិនបើយើងកំពុងធ្វើការដើម្បីប្រមូលវ៉ាក់សាំងទាំងនេះ អ្នកនឹងចូលរួមចំណែកហើយប្រើវ៉ាក់សាំងទាំងនេះ”។
ប្រទេសម៉ាឡាវីនិយាយថា ខ្លួនគ្រោងនឹងបំផ្លាញជាង១៦.០០០ដូសនៃវ៉ាក់សាំង AstraZeneca ដែលត្រូវបានផលិតដោយវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា (SII) ពីព្រោះកាលបរិច្ឆេទផុតកំណត់របស់ពួកគេគឺថ្ងៃទី១៣ខែមេសា។
ទន្ទឹមនឹងនេះ ប្រទេសស៊ូដង់ខាងត្បូងគ្រោងនឹងបំផ្លាញចំនួន ៥៩,០០០ដូសដែរ សម្រាប់ហេតុផលដូចគ្នា។
លោក Nkengasong ដែលបានហៅករណីវ៉ាក់សាំងនេះថា ជាបញ្ហាប្រឈមខ្លាំងបំផុត បាននិយាយថា SII បានណែនាំ Africa CDC ថា វ៉ាក់សាំងនៅតែអាចប្រើបាន សូម្បីតែក្រោយរយៈពេល៩ខែក៏ដោយ។
នាយកប្រចាំតំបន់អាហ្រ្វិករបស់ WHO លោក Matshidiso Moeti បានជំរុញឲ្យប្រទេសនានារក្សាទុកវ៉ាក់សាំងដោយសុវត្ថិភាព នៅពេលយើងបន្តការសិក្សានិងព្យាយាមទទួលបានដំបូន្មានច្បាស់លាស់ថាតើ វ៉ាក់សាំងនេះអាចត្រូវបានប្រើប្រាស់យូរជាងនេះដែរឬទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពិសេសណាស់! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងកូវីដសឹង ១០០ភាគរយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


