ព័ត៌មានអន្ដរជាតិ
ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ចិន៥រូបទៀត និងយោធាតាមខេត្ត ត្រូវដកតំណែង ក្រោមការចោទ«ពុករលួយ»
គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៦ខែកុម្ភៈថា អ្នកតាក់តែងច្បាប់ប្រទេសចិនបានដកហូតតំណែងឧត្តមសេនីយ៍នៃកងទ័ពរំដោះប្រជាជនចំនួន៥រូបពីសមាជិកសភានៃជួររដ្ឋាភិបាលក្រោយស៊ើបអង្កេតថា ប្រព្រឹត្តអំពើពុករលួយ។

ការផ្សាយរបស់ CNA ផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឱ្យដឹងថា អ្នកដែលត្រូវបានដកចេញពីតំណែងមាន លោក លី សៅមិញ (Li Qiaoming) ធ្លាប់ជាមេបញ្ជាការកងទ័ពជើងគោកនៃកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាមានិតចិន(PLA ) និង លោក សេន ជីនឡុង (Shen Jinlong) អតីតមេបញ្ជាការកងទ័ពជើងទឹកនៃ PLA អតីតអនុប្រធានសភាប្រជាជនជាតិ (NPC)។
លើសពីនេះមានអ្នកទើបតែដកហូតដំណែងចេញថ្មីៗនេះ រួមមាន សមាជិកក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ឬអតីតស្នងការនយោបាយនៃកងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងគាំទ្រផ្នែកព័ត៌មានរបស់កងកម្លាំងប្រដាប់អាវុធ (PLA ) គឺលោក Qing Shengxiang លោក Yu Zhongfu និង លោក Li Wei។
សេចក្តីថ្លែងការណ៍ដដែល បានបង្ហាញថា មន្ត្រីយោធាជាច្រើនរូបទៀត និងមន្ត្រីខេត្តមួយចំនួនដែលពាក់ព័ន្ធក៏ត្រូវបានដកចេញផងដែរ។
គួរបញ្ជាក់ថា ការវិវត្តនេះកើតឡើងបន្ទាប់ពីការស៊ើបអង្កេតកម្រិតខ្ពស់ថ្មីៗនេះពាក់ព័ន្ធនឹងមេដឹកនាំយោធាកំពូលៗ រួមទាំងអនុប្រធានអគ្គបញ្ជាការយោធាក លោក សាង យូសៀ (Zhang Youxia) កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទសង្ស័យថា «រំលោភបំពានធ្ងន់ធ្ងរលើវិន័យ និងច្បាប់» ដែលមានន័យថា បានប្រព្រឹត្តអំពើពុករលួយ។
ក្រសួងការពារជាតិចិនក៏បានប្រកាសកាលពីខែមករាថា ខ្លួនកំពុងស៊ើបអង្កេត លោក Liu Zhenli ប្រធានក្រុមនៃនាយសេនាធិការចម្រុះ នៃគណៈកម្មការយោធាមជ្ឈិមដ៏មានឥទ្ធិពល ដែលត្រួតពិនិត្យផែនការប្រយុទ្ធ។
យោងតាមកាសែត South China Morning Post ក្រៅពីឧត្តមសេនីយ៍ទាំង៥រូប ឧត្តមសេនីយ៍ឯកម្នាក់ និងឧត្តមសេនីយ៍ឯកបីរូបទៀតក៏ត្រូវបានដកចេញពីបញ្ជីអនុប្រធាននៅក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិនផងដែរ។
គួរបញ្ជាក់ថាគោលការណ៍នេះ កើតឡើងនៅពេលដែលទីក្រុងប៉េកាំងកំពុងត្រៀមខ្លួនសម្រាប់កិច្ចប្រជុំនយោបាយប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន ចាប់ផ្តើមនៅថ្ងៃទី៤ ខែមីនា។
អំឡុងពេលនៃការប្រជុំខាងមុខជាសម័យប្រជុំលើកទីពីរ ផែនការសម្រាប់គោលនយោបាយរបស់ប្រទេស រួមទាំងគោលនយោបាយពាក់ព័ន្ធនឹងយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត នឹងត្រូវបានលើកបង្ហាញផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


