Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល រៀបចំប្រព័ន្ធលូរំដោះទឹកក្នុងមូលដ្ឋាន ប្រវែងជាង ២ ពាន់ម៉ែត្រ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​កំបូល បាន​ដាក់​គ្រឿងចក្រ​កាយ​រៀបចំ​កែសម្រួល​ឡើង​វិញ​នូវ​ប្រព័ន្ធ​លូ​​រំដោះ​ទឹក​នា​រដូវ​វស្សា ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ ២០២៦ លោក ឃឹម ស៊ុន​សូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល បាន​ចាត់តាំង លោក ទ្រី ណារ៉េត អភិបាល​រង​ខណ្ឌ​កំបូល ដឹកនាំ​មន្ត្រី​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ ចុះ​រៀបចំ​កែសម្រួល​ឡើងវិញ​ប្រព័ន្ធ​លូ​រំដោះ​ទឹក ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នា​រដូវ​វស្សា។

អាជ្ញាធរ បន្ត​ថា ការ​កាយ​រៀបចំ​ប្រព័ន្ធ​លូ​នេះ ចាប់ពី​រោងចក្រ​យ៉ាកជីង រហូត​ដល់​ផ្លូវ​ជាតិ​លេខ ៤ សងខាង​ផ្លូវ​មាន​ប្រវែង​សរុបជាង​ ២០០០ ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​តាសេក សង្កាត់​កំបូល និង​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម