ព័ត៌មានអន្ដរជាតិ
ចិនតាំងនាមខ្លួនជា «បង្គោលគ្រឹះនៃស្ថិរភាព» ចំពេលសង្គ្រាមនៅអ៊ីរ៉ង់កំពុងឆាបឆេះ
រដ្ឋមន្ត្រីការបរទេស លោក Wang Yi បានបង្ហាញរូបភាពប្រទេសចិនជាអ្នកការពារសន្តិភាព និងស្ថិរភាពក្នុងអំឡុងពេលសង្គ្រាមនៅអ៊ីរ៉ង់កំពុងឆាបឆេះ និងមុនជំនួបកំពូលរវាងមេដឹកនាំចិន-អាមេរិកនាពេលឆាប់ៗខាងមុខ។

ចេញផ្សាយនាថ្ងៃទី៨ខែមីនាឆ្នាំ២០២៦ សារព័ត៌មាន CNN បានឲ្យដឹងថា លោក Wang បាននិយាយថា សង្គ្រាមអាមេរិក-អ៊ីរ៉ង់ «មិនគួរកើតមានឡើងទាល់តែសោះ» ហើយលោកបានអំពាវនាវឲ្យមានការឈប់បាញ់ជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងសង្គ្រាមរីករាលដាល។ លោកបានបញ្ជាក់ថា ចិនគឺជា «ប្រភពនៃស្ថិរភាព និងភាពប្រាកដប្រជាដ៏មានតម្លៃបំផុតសម្រាប់ពិភពលោកដ៏ច្របូកច្របល់» ដែលផ្ទុយស្រឡះពីសហរដ្ឋអាមេរិក។
ការបង្ហាញជំហរនេះធ្វើឡើងខណៈពេលដែលលោក ស៊ី ជីនពីង ត្រៀមទទួលស្វាគមន៍លោក ដូណាល់ ត្រាំ ក្នុងទីក្រុងប៉េកាំងសម្រាប់ការចរចាដ៏សំខាន់នៅចុងខែនេះ។ លោក Wang Yi បានស្វាគមន៍ចំពោះជំនួបកំពូលនេះ ដោយជំរុញឲ្យភាគីទាំងពីរដោះស្រាយនូវបញ្ហាខ្វែងគំនិតគ្នា។ យ៉ាងណាមិញ ទន្ទឹមនឹងនេះ លោក Wang ក៏បានរិះគន់ដោយប្រយោលចំពោះការព្យាយាមបង្កើតប្រព័ន្ធយុត្តិធម៌ថ្មីក្រៅអង្គការសហប្រជាជាតិ និងបានបញ្ជាក់ថា ទំនាក់ទំនងចិន-រុស្ស៊ី នៅតែ «រឹងមាំដូចភ្នំ»។
បន្ថែមពីនេះ មន្ត្រីការបរទេសជាន់ខ្ពស់រូបនេះបានកត់សម្គាល់ពីជោគជ័យរបស់ចិនក្នុងការទាក់ទាញសម្ព័ន្ធមិត្តអាមេរិក រួមមាន បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនាពេលថ្មីៗ។ លោកបានសង្កត់ធ្ងន់ថា ចិនមិនមែនជាគូប្រជែងឡើយ ប៉ុន្តែជាដៃគូសកល។ ទោះជាយ៉ាងណា ក្នុងសន្និសីទកាសែតនេះ លោក Wang មិនបានលើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូង សង្គ្រាមនៅអ៊ុយក្រែន ឬសម្ពាធយោធាលើកោះតៃវ៉ាន់ ដែលកំពុងធ្វើឲ្យប្រទេសជិតខាងមានការព្រួយបារម្ភនោះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


