ព័ត៌មានអន្ដរជាតិ
តួកគីព្រមានអ៊ីរ៉ងថា«កុំធ្វើឱ្យមានការញុះញង់ណាមួយ» ពេលមីស៊ីលបាលីស្ទិកទី២ ផ្លោងចូលដែនអាកាស
អង្គការប្រដាប់អាវុធណាតូ (NATO) បានឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ «បាលីស្ទិក» ទីពីរ ដែលផ្លោងចេញពីអ៊ីរ៉ង់ចូលក្នុងដែនអាកាសតួកគីម្តងទៀត កាលពីថ្ងៃចន្ទទី៩ខែមីនា។ ការណ៍នេះអាជ្ញាធរតួកគីព្រមានយ៉ាងខ្លាំងទៅកាន់ទីក្រុងតេហេរ៉ង់ ថា «កុំធ្វើឱ្យមានការញុះញង់ណាមួយឱ្យសោះ»។

យោងតាម AFP ចុះផ្សាយថ្ងៃទី៩ខែមីនា វាគឺជាឧប្បត្តិហេតុលើកទីពីរមកលើដែនអាកាសប្រទេសតួកគីដែលជាសមាជិកអង្គការណាតូក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ សម្ព័ន្ធមិត្តរបស់ប្រទេសនេះសង្កត់ធ្ងន់ថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់ពីការគំរាមកំហែងណាមួយពីសត្រូវ។
ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញពីភាគអាគ្នេយ៍នៃប្រទេសតួកគី ជាកន្លែងដែលកងទ័ពអាមេរិកឈរជើងនៅមូលដ្ឋានជាច្រើន។
ចាប់តាំងពីការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមមក អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារនៅទូទាំងមជ្ឈិមបូព៌ា ក្នុងគោលបំណងវាយប្រហារទ្រព្យសម្បត្តិយោធារបស់អាមេរិក។ យ៉ាងណាប្រទេសតួកគីហាក់ដូចជាត្រូវបានរួចផុតពីគ្រោះថ្នាក់ ទោះបីជាមានវត្តមានកងទ័ពអាមេរិកក៏ដោយ រួមទាំងនៅមូលដ្ឋានទ័ពអាកាស Incirlik នៅខាងក្រៅទីក្រុង Adana ភាគខាងត្បូងក្តី។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan មានប្រសាសន៍ថា៖ «បន្ទាប់ពីឧប្បត្តិហេតុមីស៊ីលពីរលើក ប្រទេសនេះនឹងចាត់វិធានការចាំបាច់ ដើម្បីការពារប្រទេសជាតិរបស់យើង»។
លោកលើកឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ « ទោះបីជាមានការព្រមានរបស់យើងជាបន្តបន្ទាប់ក៏ដោយ ក៏ជំហានខុសឆ្គង និងការញុះញង់យ៉ាងខ្លាំងនៅតែបន្តអនុវត្ត ដែលនឹងធ្វើឱ្យប៉ះពាល់ដល់មិត្តភាពរបស់ប្រទេសតួកគី។ ចំណែកការប្រព្រឹត្តអំពើខុសឆ្គង និងរឹងរូសដដែលៗ គួរតែត្រូវបានជៀសវាង»។
ចំណែកប្រភពពីក្រសួងការបរទេសនិយាយថា ប្រទេសតួកគីបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជុំវិញហេតុការណ៍នេះមកពិភាក្សាផងដែរ។
ប្រទេសអ៊ីរ៉ង់ធ្លាប់ចួបហេតុការណ៍នេះម្តងរួមមកហើយ កាលពីថ្ងៃទី០៤ ខែមីនា បន្ទាប់ពីកងកម្លាំងណាតូបានស្ទាក់ចាប់មីស៊ីលផ្លោងមួយគ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ឆ្ពោះមកកាន់ប្រទេសតួកគី៕
ប្រែសម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៥ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


