Connect with us

ព័ត៌មានជាតិ

យុវជនជនជាតិដើមភាគតិច ទទួលបានវគ្គបណ្តុះបណ្តាលអំពីសមភាពយេនឌ័រឈានទៅលុបបំបាត់អំពើហិង្សាក្នុងសហគមន៍

បានផុស

នៅ

ខេត្តរតនគិរី៖ យុវជនសិស្សសាលាជាជនជាតិដើមភាគតិច ចំនួន ១៤ រូប មកពីអនុវិទ្យាល័យវិរៈជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលអំពី “មេរៀនជើងឯកកម្ពុជា” ដែលផ្តោតលើសិទ្ធិនារី សិទ្ធិបុរស តួនាទីយុវជនក្នុងសហគមន៍ និងការលើកស្ទួយសមភាពយេនឌ័រ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំដោយអង្គការនារីដើម្បីសន្តិភាព និងធ្វើឡើងនៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៦ នៅសាលារោងកាចូនក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការបង្កើនការយល់ដឹងរបស់យុវជនអំពីសិទ្ធិស្ត្រី និងបុរស ការចូលរួមរបស់យុវជនក្នុងសហគមន៍ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ។

តាមការបញ្ជាក់ពីអង្គការនារីដើម្បីសន្តិភាព គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីរួមចំណែកលុបបំបាត់អំពើហិង្សានៅក្នុងសហគមន៍ ជាពិសេសអំពើហិង្សាលើស្ត្រី និងកុមារ ក៏ដូចជាការរំលោភបំពានផ្លូវភេទ។ កម្មវិធីនេះក៏មានគោលដៅបណ្តុះឱ្យយុវជនជាបុរស ជំនាន់ក្រោយក្លាយជាអ្នកដឹកនាំល្អក្នុងការការពារសិទ្ធិស្ត្រី និងជួយទប់ស្កាត់អំពើហិង្សាទាំងនេះ ចាប់ផ្តើមពីក្នុងគ្រួសារ រហូតដល់ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។

យុវជន ឈឹម សិលា ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានលើកឡើងថា រូបគេទទួលបានចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងសិទ្ធិស្មើគ្នានៅក្នុងសង្គម។ បន្ទាប់ពីចូលរួមវគ្គនេះ យុវជន សិលា បានអះអាងថា នឹងយកចំណេះដឹងដែលទទួលបានទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍របស់ខ្លួន តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃអំពើហិង្សាផ្លូវភេទលើស្ត្រី និងកុមារ។

លោកបាននិយាយថា៖ «ពីមុនខ្ញុំមិនសូវយល់ពីបញ្ហានេះទេ។ តាមពិតទៅ អំពើហិង្សាផ្លូវភេទកើតឡើងនៅពេលភាគីមួយបង្ខិតបង្ខំ ខណៈដែលភាគីម្ខាងទៀតមិនយល់ព្រម។ សូម្បីតែការប្រើពាក្យសម្តីអាសអាភាស ក៏អាចត្រូវបានចាត់ទុកថាជាការបៀតបៀនផ្លូវភេទផងដែរ»៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម