ព័ត៌មានអន្ដរជាតិ
ត្រាំព្រមានណាតូនឹងមានអនាគតអាក្រក់ បើមិនជួយអាមេរិកបើកច្រកសមុទ្រ Hormuz
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការព្រមានថា អង្គការណាតូ (NATO) ប្រឈមនឹងអនាគតដ៏អាក្រក់បំផុត ប្រសិនបើសម្ព័ន្ធមិត្តយូរឆ្នាំរបស់អាមេរិកនេះ បរាជ័យក្នុងការជួយបើកច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងដោយអឺរ៉ង់ ត្រូវបិទចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។
ក្នុងបទសម្ភាសន៍ជាមួយកាសែត The Financial Times កាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២៦ លោក ត្រាំបាននិយាយថា ខណៈសហរដ្ឋអាមេរិកបានជួយអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី លោករំពឹងថា អឺរ៉ុបនឹងជួយលើច្រកសមុទ្រ Hormuz ។ ចំណែកការបិទច្រកនេះបានធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់នៅជុំវិញពិភពលោក។

លោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថា «បន្ទុកនានាធ្លាក់សហរដ្ឋអាមេរិក»។
លោកនិយាយថា៖«ប្រសិនបើមិនមានការឆ្លើយតប ឬប្រសិនបើវាជាការឆ្លើយតបអវិជ្ជមាន ខ្ញុំគិតថាវានឹងអាក្រក់ខ្លាំងណាស់សម្រាប់អនាគតរបស់ណាតូ»។
លោក ត្រាំ បន្តថា៖ «វាសមណាស់ថាមនុស្សដែលជាអ្នកទទួលផលពីច្រកសមុទ្រនេះនឹងជួយធានាថា គ្មានអ្វីអាក្រក់កើតឡើងនៅទីនោះទេ»។
ពេលអ្នកសារព័ត៌មានសួរពីជំនួយជាក់លាក់ដែលលោកកំពុងត្រូវការ លោក ត្រាំ ប្រាប់សារព័ត៌មាន FT ថា៖ « យើងចង់បានអ្នកបោសសម្អាតមីន ក៏ដូចជាមនុស្សដែលនឹងកម្ចាត់ជនអាក្រក់មួយចំនួននៅតាមបណ្តោយឆ្នេរសមុទ្រ [អ៊ីរ៉ង់]»។
លោក ត្រាំ បន្ថែមថា លោកកំពុងចរចាជាមួយប្រទេសចំនួន៧ ទាក់ទងនឹងការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ។
លោកក៏បាននិយាយថាទីក្រុងវ៉ាស៊ីនតោនកំពុងទាក់ទងជាមួយអ៊ីរ៉ង់ ប៉ុន្តែលោកសម្តែងការសង្ស័យថាទីក្រុងតេហេរ៉ង់មិនមានឆន្ទៈពិតប្រាកដក្នុងការចូលរួមចរចា ដើម្បីបញ្ជប់ជម្លោះទេ។
លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One ថា៖ « រដ្ឋបាលរបស់យើងកំពុងនិយាយជាមួយអ៊ីរ៉ង់ ប៉ុន្តែខ្ញុំមិនគិតថាពួកគេត្រៀមខ្លួនរួចរាល់ទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


