Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តីវៀតណាម៖ កង្វះខាតប្រេងមិនត្រូវកើតមានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម លោក​ ផាម មិញ ឈិញ កាលពីថ្ងៃចន្ទ បាន​ថ្លែងថា កង្វះ​ខាតប្រេងឥន្ធនៈមិនត្រូវកើត​មាន​ជាដាច់ខាត ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន VNS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបញ្ជាទៅ​ភាគីពាក់ព័ន្ធយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល​ ដែលមាន​លោក ឈិញ ជាអធិបតី ចំពេលដែលមាន​ក្ដីបារម្ភពីកង្វះខាតប្រេងប្រើប្រាស់ទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យ​ការផ្គត់ផ្គង់តាមច្រកហ័រមូហ្ស​ត្រូវជាប់គាំង។

កិច្ចប្រជុំនោះ ​បានពិភាក្សាអំពីវិធានការដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងធ្វើឱ្យតម្លៃប្រេងសាំងមានស្ថេរភាព ​ចំពេលដែល​ជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តតានតឹង។

បន្ទាប់ពីបានស្តាប់របាយការណ៍ពីក្រសួង និងស្ថាប័នពាក់ព័ន្ធ លោក ឈិញ​ បានសរសើរអាជ្ញាធរចំពោះការអនុវត្តយ៉ាងឆាប់រហ័សនូវការណែនាំរបស់រដ្ឋាភិបាល ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងរក្សាតម្លៃឱ្យមានស្ថេរភាព។

លោក​បន្តថា តម្លៃប្រេងសាំងគួរតែអនុវត្តតាមលក្ខខណ្ឌទីផ្សារ ប៉ុន្តែនៅតែត្រូវបានគ្រប់គ្រងដោយរដ្ឋតាមរយៈវិធានការស្ថិរភាពតម្លៃដែលអាចបត់បែនបាន។ គោលនយោបាយគួរតែមានតុល្យភាពផលប្រយោជន៍របស់រដ្ឋ អាជីវកម្ម និងសាធារណជន។

លោកក៏បានព្រមានផងដែរថា ការស្តុកទុកមិនលក់ ​ការក្រឡុក​តម្លៃ ឬការទាញយក​ប្រយោជន៍ពីគោលនយោបាយដើម្បីរកប្រាក់ចំណេញ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ព្រោះវាអាចរំខានដល់ទីផ្សារ ហើយភាគីពាក់ព័ន្ធត្រូវ​ពង្រឹងការត្រួតពិនិត្យ និងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះការរំលោភបំពាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម