ព័ត៌មានអន្ដរជាតិ
ចាប់ផ្តើមមានមន្ត្រីកំពូល លាលែងពីរដ្ឋបាលលោកត្រាំហើយ ព្រោះខឹងថា ហេតុអ្វីធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់
ពេលនេះ មន្ត្រីកំពូលក្នុងរង្វង់រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមមានអ្នកដើរចេញហើយ ព្រោះមិនអាចទ្រាំមើលការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បាន។

លោក Joe Kent ដែលជាមេមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ (NCTC) គឺជាមន្ត្រីកំពូលដំបូងគេក្នុងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់គណបក្សសាធារណរដ្ឋ ដែលសម្រេចលាលែងពីតំណែង ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ដែលលោកអះអាងថា រឿងរបស់អ៊ីស្រាអែលសោះ តែបែរជាទាញអាមេរិក ឲ្យចូលទៅជាមួយដែរ។
ក្នុងលិខិតលាលែងបង្ហោះលើបណ្តាញសង្គម X និងត្រូវបានយកមកផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ លោក Kent សរសេរថា៖ «ខ្ញុំមិនអាចគាំទ្រសង្រ្គាមដែលកំពុងបន្តនៅអ៊ីរ៉ង់បានឡើយ។ អ៊ីរ៉ង់មិនបង្កការគំរាមកំហែងចំពោះមុខដល់ប្រជាជាតិយើងទេ។ វាច្បាស់ណាស់ថា យើងបានចាប់ផ្ដើមសង្រ្គាមនេះ ដោយសារតែសម្ពាធពីអ៊ីស្រាអែល និងក្រុមអ្នកបញ្ចុះបញ្ចូល ដ៏មានឥទ្ធិពលរបស់អាមេរិក»។
លោក Kent អះអាងថា៖ «លោក ត្រាំ បានធ្លាក់ខ្លួនជាជនរងគ្រោះនៃយុទ្ធនាការផ្តល់ព័ត៌មានមិនពិត ដែលរៀបចំឡើងដោយអ៊ីស្រាអែល ដើម្បីបោកបញ្ឆោតឲ្យលោកជឿថា ទីក្រុងតេហេរ៉ង់គឺជាការគំរាមកំហែង។ ការភូតភរស្រដៀងគ្នានេះ ក៏ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីអូសទាញអាមេរិកឲ្យចូលក្នុងសង្រ្គាមជាមួយអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ដែរ»។

សូមជម្រាបថា លោក Kent ត្រូវបានលោក ត្រាំ តែងតាំងនៅខែកក្កដាឆ្នាំ២០២៥ ឲ្យចូលកាន់តំណែងជានាយក NCTC ដែលជាស្ថាប័នកំពូលរបស់អាមេរិកក្នុងការវិភាគ និងតាមដានរាល់ការគំរាមកំហែងភេរវកម្មជុំវិញពិភពលោក។
លោកគឺជាអតីតទាហានមួកបៃតងនៃកងទ័ពពិសេសអាមេរិក ដោយធ្លាប់ឆ្លងកាត់សមរភូមិបាញ់បោះពិតៗដល់ទៅ១១ដង នៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់គ្រោះថ្នាក់ផ្សេងៗ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ គឺលោកក៏ធ្លាប់បម្រើការជាមន្ត្រីនៅក្នុងទីភ្នាក់ងារសម្ងាត់ CIA ផងដែរ។
ពេលនេះ គឺមើលឃើញថា ប្រហែលជានឹងមានមន្ត្រីជាបន្តបន្ទាប់ទៀតក្នុងជួររដ្ឋាភិបាលអាមេរិក ដែលអាចលាលែងតំណែង ដើម្បីបង្ហាញការជំទាស់ទៅនឹងលោកត្រាំ ដែលធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ តាមការចង់បានរបស់អ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


