ជីវិតកម្សាន្ដ
តារាចម្រៀងវ័យក្មេង រ៉ន ណាវី មរណភាពព្រោះគ្រោះថ្នាក់ចរាចរណ៍
ដំណឹងដ៏ក្រៀមក្រំបានធ្វើឱ្យអ្នកសិល្បៈ និងមហាជនមានការសោកស្តាយយ៉ាងខ្លាំង ខណៈតារាចម្រៀងវ័យក្មេង រ៉ន ណាវី ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀង រ៉ន ចាន់ឌីន បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ និងត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់។

តាមការបញ្ជាក់ពី អុឹម ជីវ៉ា បានឱ្យដឹងថា តារាចម្រៀងវ័យក្មេងរូបនេះ បានទទួលមរណភាពក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍បានត្រឹមមួយថ្ងៃប៉ុណ្ណោះ។ ប្រភពដដែលបានបន្តថា ព័ត៌មាននេះត្រូវបានបញ្ជាក់ពីសមាជិកគ្រួសារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
មរណភាពរបស់ រ៉ន ណាវី បានបង្កឱ្យមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង ព្រោះខ្លួនជាតារាចម្រៀងវ័យក្មេងដែលមានសមត្ថភាព និងសំឡេងពីរោះ គួរឱ្យចាប់អារម្មណ៍។ ក្រុមគ្រួសាររបស់ខ្លួនកំពុងស្ថិតក្នុងភាពទុក្ខសោកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបាត់បង់សមាជិកជាទីស្រឡាញ់មួយរូបក្នុងរយៈពេលដ៏ឆាប់រហ័ស។
ការបាត់បង់នេះក៏ត្រូវបានចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយសម្រាប់វិស័យសិល្បៈខ្មែរ ខណៈមិត្តរួមអាជីព និងអ្នកគាំទ្រជាច្រើន កំពុងបង្ហាញការចូលរួមរំលែកទុក្ខ និងអនុស្សាវរីយ៍ជាមួយគ្រួសាររបស់ខ្លួនផងដែរ៕ ដោយ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


