កីឡា
Zidane សុខចិត្តបដិសេធសំណើលុយជិត ២០០ លានដុល្លារពីក្លិបអាជីព ដើម្បីដឹកនាំជម្រើសជាតិ បារាំង
លោក Zinedine Zidane បានបង្ហាញឆន្ទៈមុតមាំក្នុងការដឹកនាំជម្រើសជាតិបារាំង ដោយលោកសុខចិត្តបដិសេធសំណើប្រាក់ពលកម្មជិត ២០០ លានដុល្លារអាមេរិក ដើម្បីមកដឹកនាំក្រុមជើងឯកបាល់ទាត់ជើងឯកពិភពលោក ២០១៨។

កាលពីថ្ងៃ អង្គារ៍ ទី ២៤ ខែ មីនា ឆ្នាំ ២០២៦ កាសែត ESPN និងកាសែត បារាំង Le Parisien បានចុះផ្សាយ ថា លោក Zidane បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការហើយ ដើម្បីដឹកនាំក្រុមជម្រើសជាតិ បារាំង ជំនួសលោក Didier Deschamp បន្ទាប់ពី World Cup 2026 បញ្ចប់។
មុនពេលអតីតគ្រូបង្វឹក Real Madrid វ័យ ៥៣ ឆ្នាំរូបនេះ ឈានដល់កិច្ចព្រមព្រៀងដឹកនាំក្រុមមាន់គក លោកត្រូវបានក្លិបអាជីពជាច្រើនចាប់អារម្មណ៍ ដូចជា Paris Saint-Germain, Manchester United និងក្លិបនៅលីគ អារ៉ាប៉ីសាអ៊ូឌីត។ យ៉ាងណាមិញ ក្លិបនៅ អារ៉ាប៉ីសាអ៊ូឌីត ហ៊ានឱ្យប្រាក់ឈ្នួលដល់លោក Zidane ដល់ទៅ ១៧៤ លានដុល្លារអាមេរិកឯណោះ ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ ប៉ុន្តែចុងក្រោយលោកបានបដិសេធ។

គួរឱ្យដឹង ថា លោក Zidane មិនបានទទួលយកសំណើដឹកនាំក្រុមណាមួយទេ បន្ទាប់ពីចាកចេញពី Real Madrid នៅឆ្នាំ ២០២១។ បុរសសញ្ជាតិ បារាំង រូបនេះ បានសាងស្នាដៃជាច្រើន អំឡុងពេលដឹកនាំក្រុមអធិរាជសពីឆ្នាំ ២០១៦-២០១៨ និង ២០១៩-២០២១ ក្នុងនោះមានពាន Champions League ៣ លើក, La Liga ២ លើក, UEFA Super Cup ២ លើក, FIFA Club World Cup ២ លើក និង Spanish Super Cup ២ លើក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Financial Express
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


