កីឡា
លោក Deschamps ថា Pogba នៅតែមានសមត្ថភាពត្រឡប់មកកាន់ជម្រើសជាតិ បារាំង វិញ
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំង លោក Didier Deschamps នៅតែបើកភ្លើងខៀវសម្រាប់ខ្សែបម្រើ Paul Pogba ក្នុងការត្រឡប់មកចូលរួមជាមួយក្រុមរហស្សនាមមាន់គកវិញ។

ជាការពិតណាស់ Paul Pogba បានអវត្តមានពីបាល់ទាត់ ទាំងជាមួយក្លិប និងជម្រើសជាតិ អស់រយៈពេល ១៨ ខែមកហើយ បន្ទាប់ពីត្រូវបានគេដាក់បម្រាមមិនឱ្យពាក់ព័ន្ធបាល់ទាត់ ដោយសារពិនិត្យឃើញវិជ្ជមាន អំពីការប្រើប្រាស់សារធាតុហាមឃាត់។
ទោះបីជាខ្សែបម្រើវ័យ ៣១ រូបនេះ មិនទាន់មានក្លិបលេង និងបានអវត្តមានពីជម្រើសជាតិរយៈពេលយូរ ពោលគឺតាំងពីព្រឹត្តិការណ៍ World Cup ២០២២ ប៉ុន្តែលោក Didier Deschamps នៅតែជឿជាកលើសមត្ថភាពរបស់គាត់នៅអាចវិលមកកាន់ជម្រើសជាតិ បារាំងវិញបាន។
ទាក់ទងនឹងរឿងខាងលើ លោក Deschamps បានមានប្រសាសន៍ថា៖ «គាត់នៅតែអាចត្រឡប់មកវិញបានម្តងទៀត ប៉ុន្តែគាត់មិនទាន់មានក្លិបលេងឡើយ។ ពួកយើងកំពុងតែជជែកគ្នា ហើយខ្ញុំមិនអាចប្រាប់អ្នកអំពីព័ត៌មានលម្អិតបានឡើយ។ បាទ គាត់មានសមត្ថភាព និងស្មារតីក្នុងការត្រឡប់មកកាន់កម្រិតខ្ពស់ឡើងវិញ…»។
គួរបញ្ជាក់ថា Pogba ឥឡូវនេះមិនទាន់មានក្លិបលេងនៅឡើយទេ បន្ទាប់ពីក្លិប Juventus ផ្តាច់កុងត្រាចោលកាលពីខែ ធ្នូ ឆ្នាំ ២០២៤ ប៉ុន្តែកន្លងមក រូបគេក៏មានពាក្យចចាមអារ៉ាមផ្លាស់ទៅកាន់ក្លិបមួយចំនួនដែរ ដូចជា Marseille, Manchester United, Manchester City ក្លិបនៅ MLS និង Saudi Pro League៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ GOAL
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


