ព័ត៌មានជាតិ
សាកលវិទ្យាល័យជុងវ៉ុន ឯកភាពនឹងសំណើក្នុងការបន្ថែមចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា
លោក JANG Kiwon សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជុងវ៉ុន នៃប្រទេសកូរ៉េខាងត្បូង បានឯកភាពចំពោះសំណើរបស់ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការបន្ថែមចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ដើម្បីពង្រឹងវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

ការណ៍នេះ ធ្វើឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាស លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយក្រុមគណៈប្រតិភូនៃសាកលវិទ្យាល័យជុងវ៉ុន (Jungwon University) ដឹកនាំដោយលោក JANG Kiwon សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជុងវ៉ុន នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។
ក្នុងជំនួបនោះ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា ដែលប្រទេសកម្ពុជាបានយកប្រទេសកូរ៉េជាគំរូក្នុងការអភិវឌ្ឍ ពិសេសការអប់រំ ដែលវាជាវិស័យគន្លឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន។ លោក ក៏បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយលោក ក៏បានស្នើទៅកាន់ លោក JANG ពិចារណារផ្តល់ចំនួនអាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជាលើវគ្គជំនាញ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងវគ្គសិក្សាខ្លីជាដើម។

ឆ្លងតបនេងសំណើនេះ លោក JANG បានឯកភាពនឹងសំណើរបស់ឯកអគ្គរាជទូតកម្ពុជា ក្នុងការបន្ថែមចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា និងបានថ្លែងអំណរគុណដល់ស្ថានទូតដែលបានភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងក្រសួងសំខាន់ៗចំនួន ៣ របស់ប្រទេសកម្ពុជានាពេលកន្លងមក។ លោកសាកលវិទ្យាធិការ JANG ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថានទូត និងសាកលវិទ្យាល័យផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


