Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃរកឃើញអាជីវករ​ផ្សារ​ជម្ពូវ័ន​៥១​នាក់វិជ្ជមាន​កូវីដ១៩ ក្នុងចំណោម​១២៦០​នាក់​

បានផុស

នៅ

ត្រឹមរយៈពេល៣ថ្ងៃជាប់គ្នា ក្រុមគ្រូពេទ្យបានចុះ​យក​សំណាក​បងប្អូន​អាជីវករ​ផ្សារ​ជម្ពូ​វ័ន ​រក​ឃើ​ញ​អ្នក​វិជ្ជមាន​ជំងឺកូដវី១៩ ចំនួន៥១​នាក់​ក្នុងចំណោម​អាជីវករ​១២៦០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុទ្ធ សុជាតិ​ ចៅសង្កាត់រង​ចោមចៅ​ទី​៣ បាន​ឲ្យ​ដឹងថា ការចុះយកសំណាកនេះចាប់ផ្ដើម​លើក​ទី១នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក​ជា​ជីវករ​ចំនួន​៣៨៥​នាក់ ក្នុងនោះ​រក​ឃើញ​វិជ្ជមានចំនួន​១៣​នាក់ ស្រី​០៩​នាក់​ និង​ប្រុស​០៤​នាក់​។ លើកទី​២ ក្រុមគ្រូ​ពេទ្យ​បាន​រក​ឃើ​ញ​អ្នក​វិជ្ជមាន​ចំនួន​២៨​នាក់​បន្ថែមទៀត ក្នុងចំណោម​អាជីវករ​៥៧០​នាក់​។ និងលើក​ទី​៣ ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក​ក្រុមអាជីវករ​ចំនួន​៣២៥​នាក់ និង​រក​ឃើ​ញ​វិជ្ជមាន​១០​នាក់​(​ស្រី​៥​នាក់​)​។

ក្រោយ​បញ្ចប់​ការ​ធ្វើសំណាក​ជា​លទ្ធផល រក​ឃើ​ញ​អ្នក​វិជ្ជមាន​ទាំងនោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​ទៅ​ព្យាបាល​បន្ត​។ ដោយឡែក​ផ្សារ​ជម្ពូ​វ័ន​ត្រូវបាន​អាជ្ញាធរ​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​រយះពេល​១៤​ថ្ងៃ​។

អាជ្ញាធរ​បាន​អំពាវនាវ ដល់​បងប្អូនប្រជាពលរដ្ឋ​ដែល​មិនទាន់​ទៅយក​សំណាក​ សូម​ប្រញ៉ាប់​ទៅយក​ជាបន្ទាន់​ដើ​ម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ដល់​អ្នកដទៃទៀត​ និង​សូម​បងប្អូន​ចូលរួម​អនុវត្ត​វិធាន​ការណ៍​​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ដើ​ម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕

អត្ថបទ ​៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម