ជីវិតកម្សាន្ដ
សាឡាត់ ស្រីឡាង បង្ហាញអារម្មណ៍ហួសចិត្ត ក្រោយរងការយល់ច្រឡំមិនឈប់ ថាជាតារាសម្បូររឿងអាស្រូវ
តារាសម្តែងល្បីឈ្មោះធ្លាប់ក្តាប់បានតំណែងតួឯកសឹងតែគ្រប់រឿងកញ្ញា សាឡាត់ ស្រីឡាង បានបញ្ចេញប្រតិកម្មដោយបង្ហាញអារម្មណ៍ហួសចិត្តខ្លាំង ក្រោយមានអ្នកគិតថាខ្លួនជាតារាមិនល្អ សម្បូររឿងអាស្រូវ ពិសេសពាក់ព័ន្ធរឿងជំពាក់បំណុលជាដើម។

កាលពីអំឡុងចុងឆ្នាំ២០២៤ កន្លងទៅ តារាសម្តែងស្រីកញ្ញា សាឡាត់ ស្រីឡាង បានបែកធ្លាយរឿងរ៉ាវបំណុល និងមានវិបិត្តផ្លូវចិត្តផងដែរ។ បន្ទាប់ពីរឿងនេះស្ងប់ស្ងាត់មួយរយ: ស្រាប់តែថ្មីៗតារាស្រីរូបនេះបានចេញមកបញ្ជាក់បន្ថែមពីបទពិសោធហួសចិត្ត ជាមួយមនុស្សជិតស្និត និងអ្នកធ្វើការជាមួយ។
តាមរយៈសារដែលបានបង្ហោះ កញ្ញា សាឡាត់ ស្រីឡាង បានបង្ហាញថា ខ្លួនតែងតែត្រូវបានគេចោទថា ជាតារាមានរឿងអាស្រូវ និងមិនល្អ ប៉ុន្តែពេលមានការងារ ឬត្រូវការជំនួយវិញ មនុស្សទាំងនោះតែងតែសុំខ្លួនឱ្យជួយផ្សព្វផ្សាយ ឬ Repost មាតិកាផ្សេងៗដោយមិនខានមួយករណីឡើយ។ កញ្ញាបានលើកឡើងដែរថា ស្ថានភាពបែបនេះធ្វើឱ្យខ្លួនមានអារម្មណ៍ឈឺចាប់ និងសង្ស័យចំពោះភាពស្មោះត្រង់របស់មនុស្សនៅជិតខ្លួនផងដែរ។
បន្ថែមពីនេះ តារាស្រីរូបនេះក៏បានបង្ហាញពីបញ្ហាហិរញ្ញវត្ថុ និងការងារដែលមិនទទួលបានប្រាក់ឈ្នួលត្រឹមត្រូវ ដោយអះអាងថា មានការងារជាច្រើនដែលខ្លួនបានធ្វើ ប៉ុន្តែមិនទទួលបានកម្រៃ ឬទទួលបានតិចតួចប៉ុណ្ណោះ។ ទោះជាយ៉ាងណា កញ្ញាបញ្ជាក់ថា ខ្លួនក៏នៅតែខិតខំប្រឹងប្រែង ដើម្បីរកប្រាក់ព្យាបាលម្តាយដែលកំពុងឈឺផងដែរ។
ស្រីឡាងក៏បានបញ្ជាក់ដែរថា ខ្លួនជាមនុស្សទទួលខុសត្រូវ និងមិនគេចវេសចំពោះបំណុលដែលនៅសល់ ប៉ុន្តែសុំឲ្យមានភាពយុត្តិធម៌ និងការយល់ចិត្តពីមនុស្សជុំវិញផងដែរ។ នាងបញ្ជាក់ថា មិនមានបំណងបង្កជម្លោះតាមបណ្តាញសង្គមឡើយ ប៉ុន្តែចង់ឲ្យមានការពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីយល់ច្បាស់ពីបញ្ហា។
ការបង្ហោះសាររបស់កញ្ញា សាឡាត់ ស្រីឡាង លើកនេះ បានបង្កការចាប់អារម្មណ៍ពីមហាជន ខណៈមនុស្សមួយចំនួនបានបង្ហាញការគាំទ្រ និងយល់ចិត្តចំពោះស្ថានភាពរបស់តារាសម្តែងរូបនេះ ខណៈអ្នកខ្លះទៀតក៏នៅតែមានមតិខ្វែងគំនិតផងដែរ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


