Connect with us

កីឡា

កីឡាករ​ល្អ​ប្រចាំ​ខែ​ទាំង ៨ ខណៈក្រុម​កំពូល​តារាង​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទើប​មានម្នាក់

បានផុស

នៅ

ការ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ ខេមបូឌានព្រីមៀរលីគ រដូវ​កាល ២០២៥-២០២៦ ឈាន​ដល់​​ទី​៩​ ហើយ​គិត​ត្រឹម​ខែ​មេសា​នេះ។ ក្នុង​រយៈ​ពេល ៨ ខែ​កន្លង​ទៅ​នេះ​​មានកីឡាករ​ ៨ រូប​ផ្សេង​គ្នា​បានឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ ហើយ​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​ឈ្នះ​ពីរ​លើក​ឡើង។​

ព្រះខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​ធ្វើ​បាន​ល្អ​ជាង​គេ​​ដែល​បានឈរ​លើ​កំពូល​តារាង​តាំង​ពី​ដើម​រដូវ​កាល​មក ប៉ុន្តែ​​ទើប​មាន​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ ខណៈ ភ្នំពេញ​ក្រោន អង្គរថាយហ្គឺរ និង ណាហ្គាវើលដ៍​ មាន​កីឡាករ ២ នាក់​ដូច​គ្នា ហើយ វិសាខា មានមួយ​នាក់។

  • កីឡាករ Weyderson Denilson ខែមីនា ២០២៦
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Weyderson Denilson ខ្សែ​ប្រយុទ្ធ​របស់ ណាហ្គាវើលដ៍ ឈ្នះ​ពានកីឡាករល្អប្រចាំខែមីនា ឆ្នាំ ២០២៦

  • កីឡាករ Kurita Mark Adjei ខែ​កុម្ភៈ ២០២៦

កីឡាករ Kurita Mark Adjei ខ្សែ​ប្រយុទ្ធ​របស់ អង្គរថាយហ្គឺរ​ ឈ្នះ​ពានកីឡាករ​ល្អ​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ ២០២៦

  • កីឡាករ Minigawa Yusuke ខែ​មករា ២០២៦

កីឡាករ Minigawa Yusuke ខ្សែ​ប្រយុទ្ធ​របស់ ណាហ្គាវើលដ៍ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ ខែ​មករា ឆ្នាំ២០២៦

  • កីឡាករ កើត ពេជ្រ ខែ​ធ្នូ ២០២៥

កីឡាករ កើត ពេជ្រ ខ្សែ​បម្រើ​របស់ ភ្នំពេញ​ក្រោន បានឈ្នះ​ពាន​កីឡាករ​ល្អ​​ប្រចាំ ខែ​ធ្នូ ឆ្នាំ ២០២៦

  • កីឡាករ អ៊ុក សុវណ្ណ ខែ​វិច្ឆិកា ២០២៥

កីឡាករ អ៊ុក សុវណ្ណ ​ខ្សែ​ការពារ​របស់ វិសាខា បានឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ ខែ​វិច្ឆិកា ឆ្នាំ ២០២៥

  • កីឡាករ សុខ គ្រី សូហ្វាន ខែតុលា ២០២៥

កីឡាករ សុខ គ្រី សូហ្វាន ខ្សែ​បម្រើ​របស់ អង្គរថាយហ្គឺរ ឈ្នះ​ពាន​កីឡាករ​ល្អ ប្រចាំ​ ខែ​តុលា ឆ្នាំ ២០២៥

  • កីឡាករ Maksym Pryadun ខែ​កញ្ញា ២០២៥

កីឡាករ Maksym Pryadun ខ្សែការពាររបស់ ភ្នំពេញក្រោន ឈ្នះ​ពាន​កីឡាករ​ល្អ​ ប្រចាំ​ ខែ​កញ្ញា ឆ្នាំ ២០២៥

  • កីឡាករ Kwame Peprah ខែ​សីហា ២០២៥

កីឡាករ Kwame Peprah ​ខ្សែ​ប្រយុទ្ធ​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ ខែ​សីហា ឆ្នាំ ២០២៥

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម