កីឡា
ផ្លូវការ! កម្ពុជា ស្ថិតក្នុងចំណោម ១០ ប្រទេស ទទួលបានកៅអី ពាន AFC 2
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញជាផ្លូវការហើយអំពីប្រទេសអាស៊ីខាងកើតទទួលបានកៅអី ដើម្បីចូលរួមប្រកួតពានរង្វាន់ក្លិបអាស៊ីទាំង ៣ កម្រិតគឺ AFC Champions League Elite, AFC Champions League Two និង AFC Challenge League។

ប្រទេសចំនួន ៦ ទទួលបានកៅអី ប្រកួតពានលំដាប់ទី១ ខណៈមានប្រទេសចំនួន ១០ ទទួលបានកៅប្រកួតពានលំដាប់ទី២ ក្នុងនោះ កម្ពុជា ផងដែរសម្រាប់រដូវកាលថ្មី ២០២៦-២៧។ កម្ពុជា ទទួលបាន ១ កៅអីកន្លះ គឺ ១កៅអី វគ្គចែកពូល ដែលបានទៅ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២៦ និងកន្លះកៅអីទៀត វគ្គជម្រុះ។
ប្រទេស ៩ ផ្សេងទៀតដែលទទួលបានកៅអីប្រកួតពាន AFC Champions League Two គឺនៅវគ្គចែកពូលមាន ជប៉ុន ១ កៅអី កូរ៉េខាងត្បូង ១ កៅអី ថៃ ១ កៅអី ចិន ១ កៅអី អូស្ត្រាលី ១ កៅអី ម៉ាឡេស៊ី ១ កៅអី វៀតណាម ប៉ុន្តែនៅពានកម្រិតទី១ ជប៉ុន ទទួលបាន ៣ កៅអី កូរ៉េខាងត្បូង ទទួលបាន ២ កៅអីកន្លះ ថៃ ទទួលបាន ២ កៅអីកន្លះ ចិន ទទួលបាន ១ កៅអីកន្លះ អូស្ត្រាលី ទទួលបាន ១ កៅអី និងម៉ាឡេស៊ី ទទួលបាន ១ កៅអី។

ចំណែក វៀតណាម សិង្ហបុរី និង ហុងកុង ទទួលបាន ១ កៅអីកន្លះកៅអី ក្នុងពាន AFC Champions League Two ដូច កម្ពុជា ដែរ ខណៈ ឥណ្ឌូណេស៊ី និង ហ្វីលីពីន ទទួលបានកន្លះកៅអី សម្រាប់វគ្គជម្រុះ។
ចំពោះប្រទេសដែលត្រូវប្រកួតពានរង្វាន់កម្រិតទី៣ AFC Challenge League គឺមានចំនួន ១២ ប្រទេស ដែលសុទ្ធតែទទួលបានកន្លះកៅអីសម្រាប់វគ្គជម្រុះទាំងអស់គឺ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឆាយនីសតៃប៉ិ កូរ៉េខាងជើង ម៉ុងហ្គោលី ម៉ាកាវ ឡាវ ព្រុយណេ ទីម័រខាងកើត ហ្គាំ និងកោះម៉ារីណា ត្រូវប្រកួតជម្រុះ។

រហូតដល់ពេលនេះ ពានរង្វាន់ AFC Challenge League មិនទាន់មានក្រុមស្ថិតនៅវគ្គចែកពូលដោយស្វ័យប្រវត្តិឡើយ។ ក្រុមរបស់ វៀតណាម សិង្ហបុរី ហុងកុង និង កម្ពុជា ដែលជម្រុះពានកម្រិតទី២ គឺក្រុមឈ្នះឡើងទៅវគ្គចែកពូល ខណៈក្រុមចាញ់ ត្រូវធ្លាក់ទៅវគ្គចែកពូលពានកម្រិតទី៣។
សូមបញ្ជាក់ថា ក្រុមលេខ ២ នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាលនេះ គឺត្រូវប្រកួតជម្រុះពានរង្វាន់ AFC Champions League Two។ ប្រសិនបើឈ្នះការប្រកួតជម្រុះ នោះកម្ពុជា នឹងបានឡើងវគ្គចែកពូល ២ ក្រុម ដោយមិនមានក្រុមលេងពានកម្រិតទី ៣ ទេ។ ផ្ទុយទៅវិញ ប្រសិនបើមិនជោគជ័យវគ្គជម្រុះ នោះកម្ពុជា នឹងធ្លាក់ទៅវគ្គចែកពូលពានកម្រិតទី ៣ ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


