កូវីដ-១៩
ក្រុមហ៊ុនល្បីឈ្មោះមួយចេញមុខអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចយកឈ្នះវីរុសបំប្លែងខ្លួនឥណ្ឌា
សហស្ថាបនិកក្រុមហ៊ុន BioNTech លោក Ugur Sahin កាលពីថ្ងៃពុធទី២៨ខែមេសាបានបង្ហាញនូវទំនុកចិត្តថា វ៉ាក់សាំងដែលក្រុមហ៊ុនរបស់លោកបានបង្កើតរួមគ្នា ជាមួយក្រុមហ៊ុន Pfizer គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា។

Sahin និយាយថា “យើងកំពុងសាកល្បងជាមួយវីរុសបំប្លែងខ្លួនឥណ្ឌា ប៉ុន្តែវីរុសនេះមានកំឡាយច្រើនដែលយើងបានធ្វើតេស្តរួចមកហើយ ហើយវ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាពប្រឆាំងនឹងវា ដូច្នេះខ្ញុំជឿជាក់”។
លោកបានបន្ថែមថា “វ៉ាក់សាំងនេះត្រូវបានផលិតឡើងជាមួយភាពឆ្លាតវៃ ហើយខ្ញុំជឿជាក់ថា ប្រសិទ្ធភាពនឹងមាន ហើយប្រសិនបើយើងត្រូវពង្រឹងកម្លាំងម្តងទៀតនោះ យើងនឹងធ្វើវាប៉ុន្តែខ្ញុំមិនបារម្ភទេ”។

ប្រទេសឥណ្ឌា កំពុងប្រឈមនឹងករណីថ្មីនិងការស្លាប់កាន់តែខ្លាំងឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយការភ័យខ្លាចថា វីរុសបំប្លែងខ្លួនអាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតឡើង។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុសកូវីដ-១៩បំប្លែងខ្លួន B1617 ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌានេះ គឺត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងតិច១៧ហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់