ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីការពារជាតិម៉ាលី រងការបំផ្ទុះគ្រាប់បែក ស្លាប់ក្នុងផ្ទះ នៅទីក្រុង Bamako
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសម៉ាលីនៅតំបន់អាហ្វ្រិក លោក Sadio Camara ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ក្នុងលំនៅដ្ឋានរបស់ខ្លួននៅជិតរដ្ឋធានី Bamako ។ នេះបើយោងតាមសារព័ត៌មាន BBC ផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ពីការស្លាប់របស់ លោក Sadio Camara ជាផ្នែកមួយនៃរលកនៃការវាយប្រហារសម្របសម្រួលដោយពួកសកម្មប្រយុទ្ធជីហាដ និងក្រុមបំបែកខ្លួននៅទូទាំងប្រទេស។

ទូរទស្សន៍រដ្ឋបានបញ្ជាក់ពីការស្លាប់នេះច្រើនម៉ោងក្រោយ ដោយនិយាយថា លោក Sadio Camara បានស្លាប់ដោយសាររបួសក្នុងពេលប្រយុទ្ធជាមួយក្រុមវាយប្រហារ។
ក្រុមឧទ្ទាម Azawad Liberation Front (FLA) ជាក្រុមបំបែកខ្លួន និយាយថា៖ « ទាហានស៊ីឈ្នួលរុស្ស៊ីដែលជួលដោយយោធាម៉ាលី បានយល់ព្រមដកថយពីទីក្រុង Kidal បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេលពីរថ្ងៃ»។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសម៉ាលីត្រូវបានញាំញីដោយការបះបោរដោយក្រុមដែលមានទំនាក់ទំនងជាមួយអាល់កៃដា (al-Qaeda) ក្រុមរដ្ឋអ៊ីស្លាម និង FLA ។
ដោយដកស្រង់សម្តីក្រុមគ្រួសាររបស់ លោក Camara និងប្រព័ន្ធផ្សព្វផ្សាយបារាំង លើកឡើងថា៖ « ការវាយប្រហារនេះ បានចាប់ផ្តើមដោយពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយអាល់កៃដា នៅទីក្រុង Kati កាលពីថ្ងៃសៅរ៍ និងសម្លាប់សមាជិកគ្រួសាររបស់ លោក Camara យ៉ាងហោចណាស់បីនាក់ផងដែរ»។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក Issa Ousmane Coulibaly លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យ ថា៖ « លោក Camara ត្រូវបានសម្លាប់នៅពេលដែលរថយន្តមួយផ្ទុកដោយគ្រឿងផ្ទុះ និងបើកបរដោយអ្នកវាយប្រហារម្នាក់កំណត់គោលដៅលើលំនៅដ្ឋានរបស់រដ្ឋមន្ត្រី»។
យ៉ាងណា ការវាយប្រហារនេះនាំឱ្យមានការដួលរលំនៃលំនៅដ្ឋានរបស់ លោក Camara បំផ្លិចបំផ្លាញវិហារអ៊ីស្លាមមួយនៅក្បែរនោះ និងសម្លាប់អ្នកគោរពបូជាមួយចំនួនផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


